ព្រះត្រៃបិដក ភាគ ៦១

​ព្រះរាជ​បុត្រី​ធ្វើមុខ​ក្រញូវ​ ​ហើយ​សំឡឹង​មើល​មក​អញ​ ​ក្នុង​វេលា​ណា​ ​អញ​ក៏​នៅជា​នាយ​ពិសេស​ក្នុង​វាំង​របស់​ព្រះបាទ​មទ្ទៈ​ក្នុង​វេលា​នោះ​។​ ​ព្រះរាជ​បុត្រី​ ​ញញឹមញញែម​ ​ក្រឡេក​មើល​អញ​ក្នុង​វេលា​ណា​ ​អញ​មិន​នៅជា​នាយ​ពិសេស​ ​ក្នុង​វេលា​នោះ​ទេ​ ​អញ​នឹងជា​ព្រះ​បា​ទកុ​សៈ​ក្នុង​វេលា​នោះ​វិញ​។​
 [​១០១​]​ ​(​នាង​បភាវ​តី​…​)​ ​ប្រសិនបើ​ពាក្យ​របស់​ហោរ​ពិតមែន​ ​ព្រះអង្គ​មិន​ត្រូវ​បាន​ជា​ភស្តា​របស់ខ្ញុំ​ម្ចាស់​ទេ​ ​ស៊ូ​ឲ្យ​គេ​កាត់​ ​(​ខ្ញុំម្ចាស់​)​ ​ជា​ប្រាំពីរ​កំណាត់​ចុះ​។​
 [​១០២​]​ ​(​ព្រះពោធិសត្វ​…​)​ ​ប្រសិនបើ​ពាក្យ​របស់​ហោរ​ដទៃ​ ​ឬ​របស់​អញ​ពិតមែន​ ​ភស្តា​របស់​នាង​ក្រៅអំពី​ព្រះ​បា​ទកុ​សៈ​ ​ដែល​មាន​ព្រះ​សូរស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ​ ​ក៏​មិន​មាន​ទេ​។​
 [​១០៣​]​ ​នែនាង​គម​ ​បើ​នាង​បភាវ​តី​មាន​ភ្លៅ​ដូចជា​ប្រមោយដំរី​ ​គប្បី​ក្រឡេក​មើល​អញ​ ​លុះ​អញ​ទៅដល់​ក្រុង​កុសា​វតី​ ​នឹង​ឲ្យ​គេ​ធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់​ក​ ​ជា​វិការៈ​នៃ​មាស​ឆ្តោ​រ​ដល់​នាង​។​ ​នែនាង​គម​ ​បើ​នាង​បភាវ​តី​មាន​ភ្លៅ​ដូចជា​ប្រមោយដំរី​ ​គប្បី​ហៅរក​អញ​ ​លុះ​អញ​ទៅដល់​ក្រុង​កុសា​វតី​ ​នឹង​ឲ្យ​គេ​ធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់​ ​ក​ ​ជា​វិការៈ​នៃ​មាស​ឆ្តោ​រ​ដល់​នាង​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636873179501548051
ទៅកាន់ទំព័រ៖