ព្រះត្រៃបិដក ភាគ ៦១
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីញញឹមញញែមរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីសើចក្អាកក្អាយរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីមកប៉ះពាល់អញដោយដៃទាំងឡាយ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។
[១០៤] (ស្រ្តីគម…) ព្រះរាជបុត្រីនេះ មិនបាននូវសេចក្តីស្រួលចិត្តទៅរកព្រះបាទកុសៈ ជាបុរសនាយពិសេសអ្នកស៊ីឈ្នួលមិនត្រូវការដោយថ្លៃឈ្នួលទេ។
[១០៥] (នាងបភាវតី…) ស្រ្តីគមនេះ មិនហ៊ានកាត់អណ្តាតដោយកាំបិតដ៏មុតដោយពិត តែហ៊ាននិយាយពាក្យជាទុព្ភាសិតយ៉ាងនេះ។
[១០៦] (ស្រ្តីគម…) បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ (និងទំហំរបស់ខ្លួននាង) ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានយសធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ (ចំពោះព្រះបាទកុសៈនោះ) ចុះ។
ID: 636873179774083639
ទៅកាន់ទំព័រ៖