ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះនាង​បភាវ​តី​ ​ព្រះនាង​កុំ​ប្រៀបផ្ទឹម​នូវ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដោយ​រូប​ ​ដោយ​កំពស់​ឡើយ​ ​បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ​ ​ព្រះនាង​សូម​ធ្វើ​ទុក​ ​(​ក្នុង​ហ្ឫទ័យ​ថា​ ​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​មានទ្រព្យ​ច្រើន​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ​។​ ​បពិត្រ​ព្រះនាង​បភាវ​តី​ ​ព្រះនាង​កុំ​ប្រៀបផ្ទឹម​នូវ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដោយ​រូប​ ​ដោយ​កំពស់​ឡើយ​ ​បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ​ ​ព្រះនាង​សូម​ធ្វើ​ទុក​ ​(​ក្នុង​ហ្ឫទ័យ​ថា​ ​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​មាន​កម្លាំង​ច្រើន​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ​។​ ​បពិត្រ​ព្រះនាង​បភាវ​តី​ ​ព្រះនាង​កុំ​ប្រៀបផ្ទឹម​នូវ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដោយ​រូប​ ​ដោយ​កំពស់​ឡើយ​ ​បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ​ ​ព្រះនាង​សូម​ធ្វើ​ទុក​ ​(​ក្នុង​ហ្ឫទ័យ​ថា​ ​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​មាន​ដែន​ធំ​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ​។​ ​បពិត្រ​ព្រះនាង​បភាវ​តី​ ​ព្រះនាង​កុំ​ប្រៀបផ្ទឹម​នូវ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដោយ​រូប​ ​ដោយ​កំពស់​ឡើយ​ ​បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ​ ​ព្រះនាង​សូម​ធ្វើ​ទុក​ ​(​ក្នុង​ហ្ឫទ័យ​ថា​ ​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​ជា​ព្រះរាជា​ធំ​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ​។​ ​បពិត្រ​ព្រះនាង​បភាវ​តី​ ​ព្រះនាង​កុំ​ប្រៀបផ្ទឹម​នូវ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដោយ​រូប​ ​ដោយ​កំពស់​ឡើយ​ ​បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ​ ​ព្រះនាង​សូម​ធ្វើ​ទុក​ ​(​ក្នុង​ហ្ឫទ័យ​ថា​ ​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​មាន​សំឡេង​ស្មើនឹង​សំឡេង​នៃ​សីហៈ​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ​។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636873179953333892
ទៅកាន់ទំព័រ៖