ព្រះត្រៃបិដក ភាគ ៦១
(ឥឡូវនេះ) អ្នកមិនពុះឧស មិនដងទឹក មិនបង្កាត់ភ្លើង មិនស្ងោរវត្ថុសម្រាប់បរិភោគ នែកូនរបស់អញ ថ្ងៃនេះអ្នកមិនហៅរកអញ អ្នកបាត់របស់អ្វីឬ ឬក៏អ្នកកើតទុក្ខក្នុងចិត្តដូចម្តេច។
[១៨] (ឥសិសិង្គៈ…) ជដិលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរមកក្នុងទីនេះ ជាមនុស្សគួរគយគន់ មានដងខ្លួនទ្រទេសទ្រទន់ មិនខ្ពស់ពេក មិនទាបពេក ញ៉ាំងអាស្រមបទឲ្យភ្លឺសាយពាសពេញដោយសក់ទាំងឡាយ ដែលខ្មៅស្រិលដូចជាពណ៌នៃស្លាបកន្លង់ របស់ជដិលដ៏ចំរើន (នោះ)។ (ជដិលនោះ) មិនទាន់ដុះពុកមាត់នៅឡើយទេ ទើបនឹងបួសថ្មីៗ មានទាំងរបស់មានសណ្ឋានដូចជើងបាត្រ ពាក់ត្រង់ករបស់គាត់ មានពកពីរជាគូ ភ្លឺបំព្រង ដូចជាផ្លែទន្លាប់មាស ដុះក្បំល្អត្រង់ទ្រូង។ មុខជដិលនោះ គួរគយគន់ក្រៃពេក មានកំពូលនៃគ្រឿងប្រដាប់ត្រចៀកទាំងឡាយសំយុងចុះ ឰដ៏ត្រចៀកទាំងឡាយ កាលមាណព (នោះ) ត្រាច់ទៅ គ្រឿងប្រដាប់នៃត្រចៀកទាំងនោះ ក៏រុងរឿងផ្លេកៗផង មានទាំងខ្សែសយរុំព័ទ្ធផ្នួងសក់ទាំងឡាយផង។
ID: 636873164997528468
ទៅកាន់ទំព័រ៖