ព្រះត្រៃបិដក ភាគ ៦១
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងដ៏ផ្អែមល្ហែម ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសិល្បៈច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) ជាក្សត្រិយ៍ (សុទ្ធ) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) ជាព្រះរាជាមាននាមស្មើនឹងស្បូវភ្លាំង (ដែលព្រះឥន្ទ្រប្រទាន) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
ID: 636873180319534837
ទៅកាន់ទំព័រ៖