ព្រះត្រៃបិដក ភាគ ៦១

 ​[​១០៧​]​ ​(​អាមាត្យ​ទាំងឡាយ​…​)​ ​ព្រះរាជា​ដ៏​ប្រសើរ​ទាំងអស់​នុ៎ះ​ ​ជា​ព្រះរាជា​គឃ្លើន​ ​មក​ហើយ​ ​ប្រដាប់ដោយ​គ្រឿង​ក្រោះ​ ​(​សូម​ព្រះអង្គ​ផ្ញើ​ព្រះរាជសារ​ទៅ​ថា​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំ​ព្រះនាង​បភាវ​តី​នុ៎ះ​មក​ ​(​បញ្ជូន​ទៅ​ថ្វាយព្រះ​រាជា​ទាំងនោះ​)​ ​កុំ​ឲ្យ​ទំ​លាយ​កំពែង​មុន​ទាន់​។​
 [​១០៨​]​ ​(​ព្រះរាជា​…​)​ ​អញ​នឹង​ធ្វើ​នាង​បភាវ​តី​នុ៎ះ​ ​ឲ្យ​ជា​ ​៧​ ​កំណាត់​ ​ហើយ​ឲ្យ​ដល់​ពួក​ក្សត្រិយ៍​ដែល​មក​ក្នុង​ទីនេះ​ដើម្បី​សម្លាប់​អញ​។​ ​
 [​១០៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះរាជ​បុត្រី​មាន​សម្បុរ​លឿង​ ​ទ្រង់ព្រះពស្ត្រ​ ​ជា​វិការៈ​នៃ​សូត្រ​ ​(​រំលេច​ដោយ​មាស​)​ ​ដែល​ពួក​ទាសី​ហែហម​ ​មាន​នេត្រា​ដ៏​ពេញដោយ​ព្រះ​អស្សុជល​ ​បាន​ក្រោក​ ​(​ចាក​អាសនៈ​)​។​
 [​១១០​]​ ​(​នាង​បភាវ​តី​…​)​ ​បពិត្រ​ព្រះមាតា​ ​មុខ​ ​(​របស់ខ្ញុំ​)​ ​នោះ​ ​ធ្លាប់​លាប​ស្រឡាប​គ្រឿង​លំអិត​ ​ឆ្លុះកញ្ចក់​មាន​ក្រប​ជា​វិការៈ​នៃ​ភ្លុក​ ​ជាមុ​ខ​ល្អ​ ​មាន​ភ្នែក​ល្អ​ ​រលីង​រាបធេង​ ​ត្រូវ​ពួក​ក្សត្រិយ៍​លះ​ចោល​ហើយ​ ​នឹង​តាំងនៅ​ក្នុង​ព្រៃ​។​ ​ពួក​ត្មាត​នឹង​លើកជើង​ទាំងឡាយ​ ​កកាយ​នូវ​សក់​ទាំងនោះ​របស់ខ្ញុំ​ ​ជា​សក់ខ្មៅ​មាន​ចុងង​ ​ទន់​ ​លាប​ដោយ​ខ្លឹមចន្ទន៍​ ​ឲ្យ​ច្របូកច្របល់​ ​ក្នុង​កណ្តាល​ព្រៃស្មសាន​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636873180616711835
ទៅកាន់ទំព័រ៖