ព្រះត្រៃបិដក ភាគ ៦១

​ក្អែក​ចឹក​ដៃ​របស់ខ្ញុំ​នោះ​ ​ដែល​មាន​ក្រចក​ក្រហម​ ​មាន​រោម​ល្អ​ ​ទន់​ ​លាប​ដោយ​ខ្លឹមចន្ទន៍​ ​ដាច់​ខ្ចាត់ខ្ចាយ​ ​ដែល​ពួក​ក្សត្រិយ៍​ចោល​ក្នុង​ព្រៃ​ ​ហើយ​ហើរ​ទៅតាម​ប្រាថ្នា​។​ ​ចចក​ ​(​ឃើញ​ស្តន​របស់ខ្ញុំ​)​ ​នោះ​ ​ស្រដៀងគ្នា​នឹង​ផ្លែ​ត្នោត​ ​មិន​យារ​ ​លាប​ដោយ​ខ្លឹមចន្ទន៍​ដ៏​ល្អិត​ ​ហើយ​បៀម​នូវ​ស្តន​របស់ខ្ញុំ​នោះ​ ​ដូចជា​កូនខ្ចី​បង្កើត​ ​ដែល​បៀម​នូវ​ស្តន​របស់​មាតា​។​ ​ហ្វូង​ចចក​ជញ្ជែង​ត្រគាក​ ​(​របស់ខ្ញុំ​)​ ​នោះ​ ​ជា​អវយវៈ​ទូលាយ​ ​ដែលគេ​ដំ​ល្អ​ហើយ​ ​ពាក់​ដោយ​ខ្សែក្រវាត់​មាស​ទាំងឡាយ​ ​ដាច់​ខ្ចាត់ខ្ចាយ​ ​ដែល​ពួក​ ​ក្សត្រិយ៍​ចោល​ក្នុង​ព្រៃ​។​ ​ពួក​ឆ្កែ​ ​ក្អែក​ ​ចចក​ ​និង​សត្វ​ឯទៀត​ ​ដែល​មាន​ចង្កូម​ ​ស៊ី​នាង​បភាវ​តី​ ​មុខ​ជា​នឹង​មិន​ចាស់​គ្រាំគ្រា​ដោយពិត​។​ ​ប្រសិនបើ​ពួក​ក្សត្រិយ៍​ ​ដែល​ទៅ​ឆ្ងាយ​ ​នាំ​ ​យក​សាច់​ទាំងឡាយ​ ​(​របស់ខ្ញុំ​)​ ​ទៅ​ ​បពិត្រ​ព្រះមាតា​ ​ចូរ​ព្រះអង្គ​សូម​យក​ឆ្អឹង​ទាំងឡាយ​ ​ហើយ​ដុត​ឆ្អឹង​នោះ​ ​ក្នុង​ទី​បន្ទាប់​ផ្លូវ​ ​(​ក្នុង​ចន្លោះ​នៃ​ផ្លូវ​ដើរ​ ​និង​ផ្លូវ​ធំ​)​។​ ​បពិត្រ​ព្រះមាតា​ ​សូម​ព្រះមាតា​ប្រើ​គេ​ធ្វើ​សួនច្បារ​ ​ហើយ​ដាំ​ដើមក​ណិ​ការ​ក្នុង​សួនច្បារ​នុ៎ះ​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636873180790711787
ទៅកាន់ទំព័រ៖