ព្រះត្រៃបិដក ភាគ ៦១
ក្នុងវេលាណាដែលដើមកណិការទាំងនោះមានផ្កា ក្នុងអំណឹះទៅនៃកាលជាទីធ្លាក់នៃទឹកសន្សើមក្នុងហេមន្តរដូវ បពិត្រព្រះមាតា សូមព្រះមាតា រឭកខ្ញុំថា នាងបភាវតី មានវណ្ណៈយ៉ាងនេះ។
[១១១] (អភិសម្ពុទ្ធគាថា) ក្សត្រិយ៍មានវណ្ណៈដូចវណ្ណៈទេវតា ជាមាតារបស់នាងបភាវតីនោះ ក្រោកចាកអាសនៈទៅកាន់សំណាក់ព្រះរាជាហើយ បានឃើញដាវ និងជ្រញ់ ក្នុងព្រះរាជវាំងព្រះបាទមទ្ទៈ។
[១១២] (ព្រះមាតា…) បពិត្រព្រះបាទមទ្ទៈ ព្រះអង្គនឹងសម្លាប់ធីតាដែលគេចំណាំបានដោយងាយ មានចង្កេះរៀវ ដោយប៉ូវថៅនេះ ហើយប្រទានដល់ពួកក្សត្រិយ៍ដោយពិត។
[១១៣] ហៃបុត្រី នាងមិនបានធ្វើតាមពាក្យរបស់អញដែលប្រាថ្នាប្រយោជន៍ នាងមុខជានឹងពេញពាសដោយឈាម ហើយទៅកាន់ភពរបស់មច្ចុរាជក្នុងថ្ងៃនេះ។ បើសត្វដែលមិនធ្វើតាមពាក្យរបស់ពួកជនដែលបង្ហាញសេចក្តីចំរើន បង្ហាញប្រយោជន៍ហើយ តែងប៉ះទង្គិចយ៉ាងនេះផង តែងជួបប្រទះនូវសេចក្តីអាក្រក់ជាង (នេះ) ផង។ បើក្នុងថ្ងៃនេះ នាងនឹងបានទ្រទ្រង់កុមារស្រស់ប៉ប្រៃ ជាក្សត្រិយ៍ដែលកើតព្រោះព្រះបាទកុសៈ មានខ្សែក្រវាត់ជាវិការៈនៃមាស និងកែវមណីដែលពួកញាតិបូជាហើយ នាងនឹងមិនទៅកាន់លំនៅយមរាជទេ
ID: 636873181177953936
ទៅកាន់ទំព័រ៖