ព្រះត្រៃបិដក ភាគ ៦១
នែនាងដ៏ចំរើន ស្គរលាន់ឮក្តី ដំរីស្រែកក្តី ក្នុងខត្តិយត្រកូលណា (នាងឃើញ) អ្វីដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ (បានជានាងមកក្នុងទីនេះ)។ សេះក្លាប្រធីប្របទ្វារ កុមារអ្នករបាំប្រគំក្នុងខត្តិយត្រកូលណា នែនាងដ៏ចំរើន (នាងឃើញ) អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ។ កាលបើក្ងោក និងក្រៀលយំ និងតាវ៉ៅយំឮទ្រហឹងអឹងកងក្នុងខត្តិយត្រកូលណា នែនាងដ៏ចំរើន (នាងឃើញ) អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ។
[១១៤] ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត គប្បីដោះយើងឲ្យរួចចាកទុក្ខបាន តើនៅក្នុងទីណា។
[១១៥] (នាងបភាវតី…) ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត សម្លាប់ក្សត្រិយ៍ទាំងអស់នោះ នៅក្នុងទីនេះឯង។
[១១៦] (ព្រះមាតា…) នាងជាស្រីឆ្កួត ជាស្រីអន្ធពាល ចេះតែនិយាយ (ឲ្យរួចតែពីមាត់) បើព្រះបាទកុសៈគប្បីមក ពួកយើងធ្វើដូចម្តេចនឹងស្គាល់ព្រះបាទកុសៈនោះបាន។
ID: 636873181443259110
ទៅកាន់ទំព័រ៖