ព្រះត្រៃបិដក ភាគ ៦១

 ​[​១១៧​]​ ​(​នាង​បភាវ​តី​…​)​ ​(​ព្រះ​បា​ទកុ​សៈ​)​ ​គឺ​បុរស​នាយ​ពិសេស​នុ៎ះ​ ​ចងក្បិន​យ៉ាង​មាំ​ឱន​លាង​ឆ្នាំង​ ​(​សូម​ព្រះមាតា​ទត​)​ ​ត្រង់​ចន្លោះ​ដំណាក់​កុមារី​។​
 [​១១៨​]​ ​(​ព្រះមាតា​…​)​ ​នាង​ជា​ស្រី​នៃ​ត្រកូល​ជាង​ចាំង​ ​ជា​ស្រី​ចណ្ឌាល​ ​ឬ​ជា​ស្រី​ទ្រុស្ត​ ​ត្រកូល​ទេ​ឬ​ ​នាង​កើត​ក្នុង​ត្រកូល​ព្រះបាទ​មទ្ទៈ​ ​គួរ​ធ្វើ​ស្វាមី​ ​(​របស់​ខ្លួន​)​ ​ឲ្យ​ជា​ទាសៈ​ ​ដូ​ម្តេច​កើត​។​
 [​១១៩​]​ ​(​នាង​បភាវ​តី​…​)​ ​ខ្ញុំ​មិនមែន​ជា​ស្រី​ត្រកូល​ជាង​ចាំង​ ​មិនមែន​ស្រី​ចណ្ឌាល​ ​មិនមែន​ជា​ស្រី​ទ្រុស្ត​ត្រកូល​ទេ​ ​បពិត្រ​ព្រះមាតា​ ​(​ព្រះ​បា​ទកុ​សៈ​នោះ​)​ ​ជា​បុត្រ​របស់​ព្រះបាទ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​
 [​១២០​]​ ​ព្រះ​បា​ទកុ​សៈ​ណា​ ​ញ៉ាំង​ពួក​ព្រាហ្មណ៍​ទាំង​ម្ភៃ​ពាន់​ ​ឲ្យ​បរិភោគ​សព្វកាល​ ​បពិត្រ​ព្រះមាតា​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ជា​បុត្រ​របស់​ព្រះបាទ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​ ​ពួក​ជន​តែង​ទឹម​ដំរី​ទាំង​ម្ភៃ​ពាន់​របស់​ព្រះ​បា​ទកុ​សៈ​ណា​សព្វកាល​ ​បពិត្រ​ព្រះមាតា​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ជា​បុត្រ​របស់​ព្រះបាទ​ ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​ ​ពួក​ជន​តែង​ទឹមសេះ​ទាំង​ម្ភៃ​ពាន់​របស់​ព្រះ​បា​ទកុ​សៈ​ណា​ ​សព្វកាល​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636873181705984137
ទៅកាន់ទំព័រ៖