ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះមាតា​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ជា​បុត្រ​របស់​ព្រះបាទ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​ ​ពួក​ជន​តែង​ទឹម​រថ​ទាំង​ម្ភៃ​ពាន់​របស់​ព្រះ​បា​ទកុ​សៈ​ណា​ ​សព្វកាល​ ​បពិត្រ​ព្រះមាតា​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ជា​បុត្រ​របស់​ព្រះបាទ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​ ​ពួក​ជន​តែង​រឹត​ទឹកដោះ​មេគោ​ទាំង​ម្ភៃ​ពាន់​របស់​ព្រះ​បា​ទកុ​សៈ​ណា​សព្វកាល​ ​បពិត្រ​ព្រះមាតា​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​ជា​បុត្រ​របស់​ព្រះបាទ​ឱ​ក្កា​កៈ​ ​(​ចំណែកខាង​)​ ​ព្រះមាតា​ទេតើ​ ​សំគាល់​ថា​ជា​ទាសៈ​ទៅវិញ​។​ ​
 [​១២១​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​ស្រី​ពាល​ ​ហងឯង​ធ្វើ​ខ្ជីខ្ជា​ដល់​ក្សត្រិយ៍​ដែល​មាន​កម្លាំង​ច្រើន​ ​ដូចជា​ដំរី​ ​ដោយ​ភេទ​នៃ​កង្កែប​ ​នាង​មិនបាន​ប្រាប់​ក្សត្រិយ៍​នោះ​ ​ដែល​យាង​មក​ហើយ​។​
 [​១២២​]​ ​បពិត្រមហារាជ​ ​ជា​បុគ្គល​ប្រសើរ​លើ​រថ​ ​សូម​ព្រះអង្គ​ទ្រង់​អត់​កំហុស​ ​ដល់​យើង​ ​ព្រោះ​យើង​មិនបាន​ដឹង​ថា​ ​ទ្រង់​យាង​មក​ក្នុង​ទីនេះ​ ​ដោយ​ក្លែងភេទ​សោះ​។​
 [​១២៣​]​ ​(​ព្រះ​មហាសត្ត​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំណើរ​ដែល​ទូលព្រះបង្គំជាខ្ញុំ​ ​ធ្វើជា​នាយ​ពិសេស​នោះ​ ​មិន​កំបាំង​ដល់​ជន​ដូច​ទូលព្រះបង្គំជាខ្ញុំ​ទេ​ ​សូម​ព្រះអង្គ​ជ្រះថ្លា​នឹង​ទូលបង្គំជាខ្ញុំ​ចុះ​ ​អំពើ​ខ្ជីខ្ជា​របស់​ព្រះអង្គ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636873182001881062
ទៅកាន់ទំព័រ៖