ព្រះត្រៃបិដក ភាគ ៦១

 ​[​១២៤​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​ស្រី​ពាល​ ​នាង​ឯង​ចូរ​ទៅ​សូម​ខ​មាល​ទោស​នឹង​ព្រះ​បា​ទកុ​សៈ​ ​ដែល​មាន​កម្លាំង​ច្រើន​ ​ព្រះ​បា​ទកុ​សៈ​នោះ​ ​កាលបើ​នាង​សូម​ខ​មាល​ទោស​ហើយ​ ​នឹង​ប្រទាន​ជីវិត​ដល់​នាង​។​
 [​១២៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​នាង​បភាវ​តី​ ​មាន​វណ្ណៈ​ដូចជា​វណ្ណៈ​នៃ​ទេវតា​ ​ឮ​ព្រះ​ឱង្ការ​ ​របស់​ព្រះបិតា​ ​(​ក៏​ក្រាប​)​ ​ដោយ​សីសៈ​ ​អាច​ចាប់​ព្រះ​បា​ទកុ​សៈ​ដ៏​មាន​កម្លាំង​ច្រើន​ ​ត្រង់​ព្រះ​បាទា​បាន​។​
 [​១២៦​]​ ​(​នាង​បភាវ​តី​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​រាត្រី​ទាំងនោះ​ ​វៀរចាក​ព្រះអង្គ​កន្លងទៅ​ ​បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​លើ​រថ​ ​ខ្ញុំម្ចាស់​សូម​ ​(​ក្រាប​)​ ​ដោយ​ក្បាល​ ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ររបស់​ព្រះអង្គ​ ​សូម​ព្រះអង្គ​កុំ​ខ្ញាល់​នឹង​ខ្ញុំម្ចាស់​។​ ​បពិត្រមហារាជ​ ​ខ្ញុំម្ចាស់​សូម​ប្តេជ្ញា​ពាក្យពិត​ចំពោះ​ព្រះអង្គ​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​របស់ខ្ញុំ​ ​ម្ចាស់​ៗ​ ​លែង​ធ្វើ​នូវ​ការ​មិន​ស្រឡាញ់​ព្រះអង្គ​ទៀតហើយ​។​ ​កាលបើ​ខ្ញុំម្ចាស់​អង្វរករ​ ​យ៉ាងនេះ​ហើយ​ ​បើ​ព្រះអង្គ​នឹង​មិន​ធ្វើតាម​ពាក្យ​ខ្ញុំម្ចាស់​ទេ​ ​ព្រះរាជ​បិតា​មុខ​ជា​នឹង​សម្លាប់​ខ្ញុំម្ចាស់​ឥឡូវនេះ​ ​ហើយ​ប្រទាន​ដល់​ពួក​ក្សត្រិយ៍​មិនខាន​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636873182243394876
ទៅកាន់ទំព័រ៖