ព្រះត្រៃបិដក ភាគ ៦១

 ​[​១២៧​]​ ​(​ព្រះ​មហាសត្ត​…​)​ ​កាលបើ​នាង​អង្វរករ​យ៉ាងនេះ​ហើយ​ ​យើង​នឹង​មិន​ធ្វើតាម​ពាក្យ​របស់​នាង​ឯណា​បាន​ ​នែនាង​បភាវ​តី​ស្រី​កល្យាណី​ ​បង​លែង​ខឹង​នឹង​នាង​ហើយ​ ​នាង​កុំ​ភ័យ​ឡើយ​។​ ​នែ​រាជបុត្រី​ ​យើង​សូម​ប្តេជ្ញា​ពាក្យពិត​ចំ​ពោះ​នាង​ៗ​ ​ចូរ​ស្តាប់​ពាក្យ​របស់​យើង​ៗ​ ​លែង​ធ្វើ​នូវ​សេចក្តី​មិនជា​ទីស្រឡាញ់​នាង​ទៀត​។​ ​នែនាង​បភាវ​តី​ ​ជា​ស្រី​មាន​ចង្កេះ​រៀវ​ ​យើង​អត់ទ្រាំ​សេចក្តី​ទុក្ខ​ច្រើនដង​ ​ព្រោះតែ​ចង់បាន​នាង​ ​យើង​ហ៊ាន​សម្លាប់​ត្រកូល​របស់​ព្រះបាទ​មទ្ទៈ​ជាច្រើន​ ​ហើយ​នាំ​យក​នាង​ទៅ​បាន​។​
 [​១២៨​]​ ​ពួក​ជន​ទាំងឡាយ​ ​ចូរ​ទឹមសេះ​ដ៏​រំលេច​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ​ ​ជា​សត្វ​រៀបរយ​ក្នុង​រថ​ ​កាលបើ​ទឹម​ហើយ​ ​អ្នក​ទាំងឡាយ​មុខ​ជា​នឹង​ឃើញ​កម្លាំង​របស់ខ្ញុំ​ ​ដែល​កំចាត់​ពួក​ខ្មាំង​បាន​។​
 (​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ស្រី​ក្នុង​ព្រះរាជវាំង​របស់​ព្រះបាទ​មទ្ទៈ​ ​(​នាំគ្នា​បើក​បង្អួច​)​ ​អើតមើល​ព្រះ​បា​ទកុ​សៈ​នោះ​ ​ដែល​កំពុង​មិត​ពត់​ ​កំពុង​ទង្គិច​ដើមដៃ​ទាំងពីរ​ខាង​ ​ដូចជា​សីហៈ​ ​ក្នុង​ទីនោះ​។​
 [​១២៩​]​ ​ព្រះ​បា​ទកុ​សៈ​ ​លើក​ព្រះនាង​បភាវ​តី​ ​ឡើង​កាន់​ក​ដំរី​ ​លុកលុយ​ចូល​ទៅ​ក្នុង​សង្គ្រាម​ ​ហើយក៏​បន្លឺ​នូវ​សីហនាទ​។​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636873182527751140
ទៅកាន់ទំព័រ៖