ព្រះត្រៃបិដក ភាគ ៦១

 ​[​១៣០​]​ ​(​ព្រះរាជា​…​)​ ​បពិត្រមហារាជ​ ​ព្រះរាជា​ទាំង​នុ៎ះ​ ​ជាស​ត្រូវ​របស់​ព្រះអង្គ​ ​ព្រះរាជា​ទាំងនោះ​ ​មិនមែន​ជាស​ត្រូវ​របស់ខ្ញុំ​ទេ​ ​ព្រះអង្គ​ ​(​ជា​ឥស្សរៈ​)​ ​របស់​ពួក​យើង​ស្រាប់ហើយ​ ​ទោះ​លែង​ក្សត្រិយ៍​ទាំងនោះ​ ​ឬ​សម្លាប់​នូវ​ក្សត្រិយ៍​ទាំងនោះ​ចុះ​។​
 [​១៣១​]​ ​(​ព្រះ​មហាសត្ត​…​)​ ​ធីតា​ទាំងឡាយ​របស់​ព្រះអង្គ​ទាំង​ ​៧​ ​នេះ​ ​ល្អ​ ​មាន​ឧបមា​ដោយ​ទេវកញ្ញា​ ​សូម​ព្រះអង្គ​ប្រទាន​ធីតា​មួយ​អង្គ​ៗ​ ​ដល់​ព្រះរាជា​ទាំ​ងនោះៗ​ ​ចូរ​ជា​កូ​នប្រ​សារ​ ​របស់​ព្រះអង្គ​ចុះ​។​
 [​១៣២​]​ ​(​ព្រះបាទ​មទ្ទៈ​…​)​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ជា​ឥស្សរៈ​របស់​ពួក​យើង​ទាំងអស់គ្នា​ ​គឺ​ ​(​ព្រះរាជា​ទាំង​ ​៧​ ​នេះ​ផង​)​ ​ខ្ញុំ​ផង​ ​ធីតា​ទាំងនោះ​ផង​ ​ព្រះអង្គ​ប្រាថ្នា​នឹង​ ​(​ប្រទាន​)​ ​ធីតា​ ​ណា​ ​(​ដល់​ព្រះរាជា​ណា​)​ ​សូម​ប្រទាន​ ​(​ធីតា​នោះ​)​ ​ដល់​ព្រះរាជា​នោះ​ចុះ​។​
 [​១៣៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះ​បា​ទកុ​សៈ​ ​មាន​ព្រះ​វាចា​ស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ​ ​បាន​ប្រទាន​ពួក​ធីតា​របស់​ព្រះបាទ​មទ្ទៈ​មួយ​អង្គ​ៗ​ ​ដល់​ក្សត្រិយ៍​ទាំងនោះ​មួយ​អង្គ​ៗ​។​ ​ពួក​ក្សត្រិយ៍​ទាំង​ ​៧​ ​អង្គ​ ​មាន​ព្រះ​ហ្ឫទ័យ​ស្កប់ស្កល់​ដោយ​លាភ​នោះ​ហើយ​ ​ក៏​ត្រេកអរ​ ​ចំពោះ​ព្រះ​បា​ទកុ​សៈ​ ​ដែល​មាន​ព្រះ​សូរ​វាចា​ស្មើនឹង​សំឡេង​សីហៈ​ ​បាន​ទៅកាន់​ដែន​ទាំងឡាយ​រៀងខ្លួន​ក្នុង​លំដាប់នោះ​ឯង​។​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636873183023969522
ទៅកាន់ទំព័រ៖