ព្រះត្រៃបិដក ភាគ ៦១
[១៣៧] (នន្ទបណ្ឌិតតាបស…) អាត្មាភាព មិនត្រូវការដោយរាជ្យ ដោយនគរ ឬដោយទ្រព្យ ទាំងមិនត្រូវការដោយជនបទទេ។
[១៣៨] ក្នុងព្រៃក្នុងដែនជាអាណាខែត្ររបស់ព្រះអង្គដ៏ចំរើន មានអាស្រមមួយ បិតាមាតារបស់អាត្មាភាពទាំងពីរនាក់ នៅក្នុងអាស្រមនោះ។ អាត្មាភាពមិនបានធ្វើបុណ្យ ចំពោះបុព្វាចារ្យទាំងនោះ យើងធ្វើព្រះអង្គដ៏ចំរើនឲ្យប្រសើរលើសលុប ឲ្យសូមនូវការរួបរួមជាមួយនឹងសោណបណ្ឌិតតាបស។
[១៣៩] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ខ្ញុំធ្វើតាមពាក្យរបស់លោកដែលលោកពោលនឹងខ្ញុំ សូមលោកប្រាប់ហេតុនោះ ដល់យើងខ្ញុំ តើឲ្យពួកជនប៉ុន្មាននាក់ ជាអ្នកជួយ អង្វរករ។
[១៤០] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាលជាងមួយរយ ពួកព្រាហ្មណ៍មហាសាលជាងមួយរយ និងពួកក្សត្រិយ៍ទាំងអស់ ដែលមានជាតិដ៏ខ្ពស់ មានយសនេះ ទាំងព្រះបាទមនោជៈដ៏ចំរើន ទើបល្មមជាអ្នកជួយអង្វរករ។
[១៤១] (ព្រះរាជា…) ពួកអ្នករក្សាដំរី ពួកអ្នករក្សាសេះ ចូរនាំគ្នាចាត់ចែងនូវពួកដំរី ពួកសេះ ម្នាលសារថី អ្នកចូរជ្រាមរថ
ID: 636873184019406458
ទៅកាន់ទំព័រ៖