ព្រះត្រៃបិដក ភាគ ៦១
អ្នកទាំងឡាយ ចូរយកគ្រឿងប្រដាប់សម្រាប់ចង (ឯដំរីសេះរថ) ជនទាំងឡាយ ចូរលើកទង់ជ័យ ត្រង់ជើងទង់ជ័យដែលដំកល់លើរថ អញនឹងទៅកាន់អាស្រមជាទីនៅនៃកោសិយគោត្ត។
[១៤២] (អភិសម្ពុទ្ធគាថា) លំដាប់ពីនោះមក ព្រះរាជាបានយាងទៅដោយសេនាប្រកបដោយអង្គ ៤ ទ្រង់ស្តេចទៅកាន់អាស្រម ជាទីរីករាយ ជាទីនៅនៃកោសិយគោត្ត។
[១៤៣] (ព្រះបាទមនោជៈ…) ដងរែក ជាវិការៈនៃឈើក្ទម្ពរបស់អ្នកណា ដែលទៅដងទឹក ហើយមិនប៉ះពាល់ស្មា ទៅលើអាកាសចំនួន ៤ ធ្នាប់។
[១៤៤] (ព្រះមហាសត្ត…) បពិត្រមហារាជ អាត្មាភាពជាតាបសឈ្មោះសោណៈ ប្រកបដោយវត្ត មិនខ្ជិលច្រអូស ចិញ្ចឹមមាតាបិតា ទាំងយប់ទាំងថ្ងៃ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស អាត្មាភាព រលឹកឃើញឧបការៈដែលមាតាបិតាធ្វើក្នុងកាលមុន ហើយក៏យកផ្លែឈើ និងមើមឈើក្នុងព្រៃ មកចិញ្ចឹមមាតាបិតា។
[១៤៥] (ព្រះរាជា…) យើងខ្ញុំចង់ទៅកាន់អាស្រម ជាទីនៅរបស់កោសិយគោត្ត បពិត្រព្រះសោណៈ សូមលោកម្ចាស់ប្រាប់ផ្លូវដល់យើង យើងនឹងទៅកាន់អាស្រម។
ID: 636873184309443047
ទៅកាន់ទំព័រ៖