ព្រះត្រៃបិដក ភាគ ៦១
[១៤៦] (ព្រះមហាសត្ត…) បពិត្រព្រះរាជា ផ្លូវដើរចុះតែជើង ១ នេះ មានព្រៃ មានពណ៌ដូចជាផ្ទៃមេឃ ដ៏ដេរដាសដោយដើមរលួសផ្អុងនុ៎ះ ជាទីនៅរបស់កោសិយគោត្ត។
[១៤៧] (អភិសម្ពុទ្ធគាថា) លុះមហាឥសីពោលពាក្យនេះទូលប្រាប់ពួកក្សត្រិយ៍ហើយ ប្រញាប់ប្រញាល់ចៀសចេញទៅ (កាន់ស្រះអនោតត្ត) តាមអាកាសវេហាស៍ មហាឥសី ក៏បោសសំអាតអាស្រម រៀបចំអាសនៈ ចូលទៅកាន់បណ្ណសាលាហើយជំរាបបិតាឲ្យជ្រាបថា បពិត្រមហាឥសី ព្រះរាជាទាំងនេះ មានជាតិខ្ពស់ មានយស យាងមក សូមព្រះបិតាចេញអំពីអាស្រមមកគង់ចាំទទួល។ មហាឥសី ឮពាក្យនោះរបស់កូននោះហើយ ក៏ប្រញាប់ប្រញាល់ ចេញអំពីអាស្រម មកអង្គុយជិតទ្វារ។
[១៤៨] កោសិយគោត្តតាបស បានឃើញស្តេចនោះ ដូចជារុងរឿងដោយតេជះ មានពួកក្សត្រិយ៍ហែហម កំពុងយាងមក ហើយបានពោលពាក្យនេះថា ស្គរ សម្ភោរ ស័ង្ខ ស្គរតូច និងមហោរធិករបស់អ្នកណាញ៉ាំងសេ្តចជាបុគ្គលប្រសើរលើរថ ឲ្យរីករាយទៅខាងមុខ។
ID: 636873184560047380
ទៅកាន់ទំព័រ៖