ព្រះត្រៃបិដក ភាគ ៦១
(ទីបំផុតថ្ងាស) នៃអ្នកណា (បិទបាំង) ដោយដំបារមាសដ៏ធំ មានព័ណ៌ដូចជាផ្លេកបន្ទោរ ប្រុសកំឡោះណា សៀតបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក។ អ្នកណាមានមុខរុងរឿងភ្លឺចាំង ដូចជាមាសភ្លឺចិញ្ចាចត្រង់មាត់បាវ ស្រដៀងនឹងរងើកភ្លើងនៃឧសគគីរ រុងរឿងដោយសិរី ហើយដើរមក។ អ្នកណាបាំងឆ័ត្រ ព្រមទាំងឆ្អឹង ជាទីរីករាយនៃចិត្ត ការពាររស្មីព្រះអាទិត្យ អ្នកណារុងរឿងដោយសិរី ហើយដើរមក។ ពួកជនបិទបាំងជុំវិញខ្លួននៃអ្នកណា ដែលមានបុណ្យដ៏ប្រសើរ កំពុងជិះលើ ក នៃដំរី ដោយផ្លិតរោមសត្វដ៏ឧត្តម ហើយដើរទៅ។ ពួកឆ័ត្រស និងពួកអាជានេយ្យ ប្រដាប់ដោយក្រោះខ្នាន់ខ្នាប់ជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ហើយដើរមក។ ពួកក្សត្រិយ៍មួយរយមួយ សុទ្ធតែមានយសជាស្តេចចំណុះ ដើរហែហមជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ដើរមក។ ពួកសេនាប្រកបដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពលថ្មើរជើង ១ ដើរហែហមជុំវិញ (នៃអ្នកណា) អ្នកណារុងរឿងដោយសិរី ដើរមក។
ID: 636873184743657882
ទៅកាន់ទំព័រ៖