ព្រះត្រៃបិដក ភាគ ៦១

​សេនា​ដ៏​ធំ​នេះ​ ​មិន​មាន​អ្នកណាមួយ​ឲ្យ​រំភើប​បាន​ ​មិន​មាន​ទីបំផុត​ ​ដូចជា​រលក​នៃ​សាគរ​ ​ប្រព្រឹត្តទៅ​តាម​ខាងក្រោយ​នៃ​អ្នកណា​។​
 [​១៤៩​]​ ​(​ព្រះ​មហាសត្ត​…​)​ ​ព្រះបាទ​មនោ​ជៈ​ ​ជា​ព្រះរាជា​ប្រសើរ​ជាង​ពួក​ព្រះរាជា​ ​ដូចជា​ព្រះឥន្ទ្រ​ជាធំ​ជាង​ពួក​ទេវតា​ ​ក្នុង​ឋាន​ត្រៃត្រឹង្ស​ ​ដែល​មានជ័យ​ជំនះ​ ​បាន​ដល់​នូវ​ភាពជា​បរិស័ទ​នៃ​នន្ទ​តាបស​ ​មកកាន់​អាស្រម​នៃ​ពួក​ព្រហ្មចារី​បុគ្គល​ ​(​ដើម្បី​ខមាទោស​នឹង​យើង​)​។​ ​សេនា​ដ៏​ធំ​នេះ​ ​មិន​មាន​អ្នកណាមួយ​ឲ្យ​រំភើប​បាន​ ​មិន​មាន​ទីបំផុត​ដូចជា​រលក​ ​នៃ​សាគរ​ ​ប្រព្រឹត្តទៅ​តាម​ខាងក្រោយ​នៃ​ព្រះបាទ​មនោ​ជៈ​នោះ​។​
 [​១៥០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ព្រះរាជា​ទាំងអស់​ ​លាប​ស្រឡាប​ដោយ​ខ្លឹមចន្ទន៍​ ​ទ្រង់​កាសិ​ក​ព័ស្រ្ត​ដ៏​ឧត្តម​ ​បាន​ផ្គង​អញ្ជលី​ចូល​ទៅ​រក​ពួក​ឥសី​។​
 [​១៥១​]​ ​(​ព្រះបាទ​មនោ​ជៈ​…​)​ ​លោក​ដ៏​ចំរើន​មាន​សេចក្តី​សុខ​ស្រួល​ទេ​ឬ​ ​លោក​ដ៏​ចំរើន​មាន​អនាម័យ​ទេ​ឬ​ ​លោក​ទាំងឡាយ​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ឬ​ ​មើម​ឈើ​ ​និង​ផ្លែឈើ​ ​មាន​ច្រើន​ដែរ​ឬ​។​ ​ពួក​របោម​ ​មូស​ ​ពស់​ ​មាន​តិចតួច​ដែរ​ឬ​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636873185009413083
ទៅកាន់ទំព័រ៖