ព្រះត្រៃបិដក ភាគ ៦១

 ​[​១៥៣​]​ ​(​ព្រះរាជា​…​)​ ​របស់​ណា​ដែល​លោក​ឲ្យហើយ​ ​(​របស់​នោះ​)​ ​ឈ្មោះថា​ ​យើងខ្ញុំ​ទទួល​ហើយ​ ​ទាំង​បាន​ធ្វើឲ្យ​ជា​ជំនូន​ដល់​ជន​ទាំងពួង​ ​លោក​ទាំងឡាយ​ ​ចូរ​ស្តាប់​ពាក្យ​នន្ទ​បណ្ឌិត​តាបស​ ​លោក​នឹង​និយាយ​ឥឡូវនេះ​ ​ពួក​យើង​ជា​បរិស័ទ​នៃ​នន្ទ​បណ្ឌិត​តាបស​ ​បាន​មកកាន់​សំណាក់​នៃ​លោក​ដ៏​ចំរើន​ ​សោ​ណ​បណ្ឌិត​ដ៏​ចំរើន​ ​ចូរ​ស្តាប់​ពាក្យ​នៃ​ខ្ញុំ​ផង​ ​នៃ​បរិស័ទ​របស់​នន្ទ​បណ្ឌិត​តាបស​ផង​។​
 [​១៥៤​]​ ​(​នន្ទ​បណ្ឌិត​តាបស​…​)​ ​ពួក​គហបតី​មហាសាល​ ​ជាង​មួយ​រយ​ ​ពួក​ព្រាហ្មណ៍​មហាសាល​ជាង​មួយ​រយ​ ​និង​ពួក​ក្សត្រិយ៍​ទាំងអស់​ ​ដែល​មាន​ជាតិ​ខ្ពស់​ ​មានយស​នេះ​ ​ទាំង​ព្រះបាទ​មនោ​ជៈ​ដ៏​ចំរើន​ ​សូមជ្រាប​តាម​សំដី​របស់​អាត្មាភាព​ចុះ​។​ ​ពួក​ជន​ដែល​មក​ជួបជុំគ្នា​ ​ពួក​យក្ស​ ​ពួកភូត​ ​និង​ទេវតា​ ​ក្មេង​មាន​ក្នុង​អាស្រម​ក្នុង​ព្រៃ​នេះ​ ​ចូរ​ស្តាប់​នូវ​ពាក្យ​របស់​អាត្មា​។​ ​អាត្មា​ធ្វើ​នមស្ការ​ដល់​ពួកភូត​ហើយ​ ​នឹង​និយាយចំ​ពោះ​ឥសី​ ​(​ឈ្មោះ​សោ​ណ​បណ្ឌិត​)​ ​ដែល​មាន​វត្ត​ល្អ​ថា​ ​ខ្ញុំ​នោះ​ហើយ​ ​ដែល​កោសិយ​គោត្ត​សន្មត​ថា​ ​ជាដើម​ដៃស្តាំ​របស់​លោក​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636873185421026626
ទៅកាន់ទំព័រ៖