ព្រះត្រៃបិដក ភាគ ៦១

​មាណព​នោះ​ ​រំសាយសក់​ក្នុង​កាលណា​ ​ផ្នួងសក់​ទាំងឡាយ​នោះ​ ​ក៏​ប្រកបដោយ​ពណ៌​ ​ដោយ​ក្លិន​ ​ក្នុង​កាលនោះ​ ​អាស្រម​នេះ​ ​ក៏​ផ្សព្វផ្សាយ​ទៅ​ ​(​ដោយ​ក្លិន​)​ ​ដូចជា​ផ្កា​ឧប្បល​ខៀវ​ ​ដែល​ខ្យល់បក់​ត្រូវ​ដូច្នោះ​។​ ​សម្បុរ​របស់​មាណព​នោះ​ ​គួរឲ្យ​ចង់​មើល​ក្រៃពេក​ ​កាយ​របស់​មាណព​នោះ​ ​មិន​ដូចជា​កាយ​របស់ខ្ញុំ​ឡើយ​ ​កាយ​របស់​មាណព​នោះ​ ​កាលបើ​ត្រូវ​ខ្យល់បក់​មក​ ​ផ្សព្វផ្សាយ​ក្លិន​ដូចជា​ព្រៃឈើ​ ​ដែល​មាន​ផ្ការីក​ស្គុះស្គាយ​ ​ក្នុង​ខាងចុង​នៃ​គិម្ហរដូវ​។​ ​មាណព​នោះ​ ​តែង​ទះ​នូវ​ផ្លែឈើ​ ​មាន​សភាព​ដ៏​វិចិត្រ​ល្អ​រុងរឿង​ ​គួរឲ្យ​ចង់​មើល​ ​បោះ​ទៅលើ​ផែនដី​ ​ផ្លែឈើ​នោះ​ ​រមែង​ត្រឡប់​មក​ ​រក​ដៃ​របស់​មាណព​នោះ​វិញ​ ​បពិត្របិតា​ដ៏​ចំរើន​ ​នោះ​ជា​ផ្លែឈើ​អ្វី​។​ ​ធ្មេញ​ទាំងឡាយ​របស់​មាណព​នោះ​ ​ក៏​គួរឲ្យ​ចង់​មើល​ក្រៃពេក​ ​ស្អាត​ស្មើ​ដូចជា​ស័ង្ខ​ដែលគេ​ខាត់​យ៉ាង​សំខាន់​ ​កាលដែល​គាត់​ហាមាត់​ឡើង​ ​តែង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដ្បិត​មាណព​នោះ​ ​មិន​ទំពាស៊ី​នូវ​បន្លែ​ ​ដោយ​ធ្មេញ​ទាំងឡាយ​នោះ​ទេ​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636873165555030356
ទៅកាន់ទំព័រ៖