ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​អ្នកមាន​ព្យាយាម​ ​ការ​ទំនុក​បំរុង​មាតាបិតា​នេះ​ ​ជា​បុណ្យ​របស់ខ្ញុំ​ដែល​ជា​អ្នក​ប្រាថ្នា​ចិញ្ចឹម​មាតា​ ​និង​បិតា​របស់ខ្ញុំ​ ​បពិត្រ​ព្រះ​កោសិយៈ​ ​សូម​ ​លោក​កុំ​ឃាត់​ខ្ញុំ​ឡើយ​។​ ​ការ​ទំនុក​បំរុង​មាតាបិតា​នុ៎ះ​ ​ពួកសប្បុរស​បានដឹង​ហើយ​ ​សូម​ ​លោក​លះ​នូវ​ការ​ទំនុក​បំរុង​មាតាបិតា​នេះ​ឲ្យ​ដល់​ខ្ញុំ​ ​លោក​បាន​ធ្វើ​ ​(​កុសល​)​ ​ដោយ​ការ​ ​ខ្នះខ្នែង​នឹង​ការ​បំរើ​យូរយារណាស់មកហើយ​ ​(​ឥឡូវនេះ​ ​ខ្ញុំ​ចង់​ធ្វើ​)​ ​បុណ្យ​ទាំងឡាយ​ ​ដល់​មាតា​ ​និង​បិតា​ ​សូម​លោក​ប្រគល់​សួគ៌​ទេវលោក​ដល់​ខ្ញុំ​។​ ​បពិត្រ​ឥសី​ ​លោក​ដឹង​ផ្លូវ​ទៅកាន់​សួគ៌​ទេវលោក​យ៉ាងណា​ ​ពួក​មនុស្ស​ក៏​ដឹង​ចំណែក​ធម៌​ក្នុង​ធម៌​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​កិរិយា​នាំមក​នូវ​សេចក្តី​សុខ​ដល់​មាតាបិតា​ ​ដោយ​ការ​ខ្នះខ្នែង​នឹង​ការ​បំរើ​ ​ឥឡូវនេះ​ ​ជន​ ​(​សោ​ណ​បណ្ឌិត​)​ ​ហាមឃាត់​ខ្ញុំ​នោះ​ចាក​បុណ្យ​ ​ឈ្មោះថា​ ​ជា​អ្នក​រារាំង​ផ្លូវ​ដ៏​ប្រសើរ​ ​(​ឋានសួគ៌​)​។​ ​
 ​[​១៥៥​]​ ​(​ព្រះ​មហាសត្ត​…​)​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ដែល​ជា​បរិស័ទ​នៃ​ប្អូន​របស់ខ្ញុំ​ ​សូម​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​បពិត្រមហារាជ​ ​អ្នកណា​មិន​ប្រព្រឹត្ត​ធម៌​ ​ចំពោះ​បុគ្គល​ជា​ច្បង​ទាំងឡាយ​ ​ញ៉ាំង​ប្រវេណី​ពី​បុរាណ​ឲ្យ​សាបសូន្យ​ ​អ្នកនោះ​រមែង​ទៅ​កើត​ក្នុង​នរក​។​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636873185617547866
ទៅកាន់ទំព័រ៖