ព្រះត្រៃបិដក ភាគ ៦១

​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ទិស​ ​ពួក​ជន​ណា​ឈ្លាសវៃ​ក្នុង​ធម៌​ ​(​ជេដ្ឋា​ប​ចាយ​ន​ធម៌​)​ ​ជា​ប្រវេណី​អំពី​បុរាណ​ ​ព្រមទាំង​បរិបូណ៌​ដោយ​សណ្តាប់​ធ្នាប់​ ​ពួក​ជន​នោះ​ ​រមែង​មិនទៅ​កាន់​ទុគ្គតិ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ជា​អ្នក​ទ្រទ្រង់នូវ​បន្ទុក​ ​(​ដែន​)​ ​សូម​ព្រះអង្គ​ជ្រាប​យ៉ាងនេះ​ថា​ ​មាតាបិតា​បងប្អូន​ប្រុសស្រី​ ​ញាតិ​ ​និង​ផៅពង្ស​ទាំងអស់​នោះ​ ​ជា​ភារៈ​របស់​កូនច្បង​។​ ​បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​លើ​រថ​ ​អាត្មាភាព​ដូចជា​នាយសំពៅ​ ​អាច​នាំ​យក​នូវ​ភារៈ​ដ៏​ធ្ងន់​ ​អាត្មាភាព​ពុំ​ប្រមាទ​នូវ​ជេដ្ឋា​ប​ចាយ​ន​ធម៌​ទេ​ ​ព្រោះ​អាត្មាភាព​ជា​ច្បង​។​ ​
 [​១៥៦​]​ ​(​ព្រះរាជា​ទាំងឡាយ​…​)​ ​ពួក​យើង​បាន​ញាណ​ដូច​បុគ្គល​បាន​អណ្តាត​ភ្លើង​អំពី​ភ្លើង​ ​ក្នុង​ទី​ងងឹត​ ​កោសិយ​តាបស​ដ៏​ចំរើន​បាន​ឆ្លុះបញ្ចាំង​ធម៌​ដល់​ពួក​យើង​ ​យ៉ាងនេះ​ឯង​។​ ​ព្រះអាទិត្យ​ដែល​បំភ្លឺ​នូវ​ទ្រព្យ​ ​ធ្វើ​ពន្លឺ​កាល​រះ​ឡើង​ ​តែង​ឆ្លុះបញ្ចាំង​នូវ​រូបល្អ​ ​អាក្រក់​ ​ដល់​សត្វ​ទាំងឡាយ​យ៉ាងណា​ ​កោសិយៈ​ដ៏​ចំរើន​បាន​ឆ្លុះបញ្ចាំង​នូវ​ធម៌​ដល់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១៥៧​]​ ​(​នន្ទ​បណ្ឌិត​តាបស​…​)​ ​កាលបើ​ខ្ញុំ​អង្វរ​យ៉ាងនេះ​ហើយ​ ​លោក​នៅតែ​មិន​ទទួល​អញ្ជលី​ ​ខ្ញុំ​នឹងជា​អ្នក​ប្រព្រឹត្ត​តាម​ពាក្យ​ ​ជា​អ្នក​ប្រឹង​បំរើ​លោក​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636873185882143000
ទៅកាន់ទំព័រ៖