ព្រះត្រៃបិដក ភាគ ៦១

 ​[​១៥៨​]​ ​(​ព្រះ​មហាសត្ត​…​)​ ​ម្នាល​នន្ទ​ ​អ្នក​ស្គាល់​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដែល​ពួកសប្បុរស​សំដែង​ហើយ​មែន​ ​អ្នកជា​មនុស្ស​ល្អ​ ​មាន​ឫកពា​ល្អ​ ​ត្រូវចិត្ត​យើង​ហើយ​។​ ​ខ្ញុំ​សូម​និយាយ​នឹង​បិតា​ដ៏​ចំរើន​ ​នឹង​បិតា​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភារៈ​នេះ​ ​មិនមែន​គ្រាន់តែ​ជា​ភារៈ​របស់ខ្ញុំ​ក្នុង​កា​លម្តងៗ​ ​ទេ​។​ ​នន្ទៈ​ធ្វើ​នូវ​ខ្ញុំ​ដែល​ជា​អ្នកបំរើ​ ​នាំមក​នូវ​សេចក្តី​សុខ​ដល់​មាតា​ ​និង​បិតា​នោះ​ ​ឲ្យ​ជាធំ​ ​ហើយ​សូម​ដើម្បី​ការ​បំរើ​ដែរ​។​ ​បណ្តា​ ​(​មាតា​ ​និង​បិតា​)​ ​ជា​ព្រហ្មចារី​ ​បើ​លោក​ណា​ម្នាក់​ចង់បាន​ ​សូម​លោក​ទទួល​យក​នន្ទៈ​ ​តាមប្រាថ្នា​ចុះ​ ​តើ​ឲ្យ​នន្ទៈ​បំរើ​លោក​ណា​។​ ​
 [​១៥៩​]​ ​(​មាតា​…​)​ ​នែ​សោ​ណៈ​កូន​ ​យើង​អាស្រ័យ​នឹង​អ្នក​ ​អ្នក​អនុញ្ញាត​ហើយ​ ​គួរ​បាន​ដើម្បី​ចូល​ទៅ​ថើប​ក្បាល​នន្ទៈ​ ​ជា​ព្រហ្មចារី​។​
 [​១៦០​]​ ​ដួង​ហ្ឫទ័យ​របស់​ម្តាយ​រំជួល​ ​ព្រោះ​ខាន​ឃើ​ញន​ន្ទៈ​អស់​កាលយូរ​ហើយ​ ​ដូចជា​ស្លឹក​ខ្ចី​របស់​អស្សត្ថ​ព្រឹក្ស​ដែល​ត្រូវ​ខ្យល់បក់​។​ ​វេលា​ណា​ ​ម្តាយ​ដេកលក់​ ​យល់សប្តិ​ឃើ​ញន​ន្ទៈ​មក​ ​ក៏​មានចិត្ត​ត្រេកអរ​ ​មានចិត្ត​រីករាយ​ ​(​ដោយ​គិតថា​)​ ​នន្ទៈ​របស់​យើង​នេះ​ ​មក​ហើយ​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636873186119806594
ទៅកាន់ទំព័រ៖