ព្រះត្រៃបិដក ភាគ ៦១
វេលាណា ម្តាយភ្ញាក់ឡើង មិនឃើញនន្ទៈមកទេ សេចក្តីសោក និងទោមនស្សជាច្រើន រឹងរឹតតែបណ្តាលឡើង។ យូរណាស់ហើយ ស្រាប់តែក្នុងថ្ងៃនេះ ម្តាយនោះឃើញនន្ទៈមកដល់ នន្ទៈជាទីស្រឡាញ់នៃស្វាមីរបស់ម្តាយផង នៃម្តាយផង បានចូលមកកាន់ផ្ទះរបស់ពួកយើង។ នន្ទៈជាទីស្រឡាញ់ក្រៃលែងរបស់បិតា កុំឲ្យនន្ទៈ ទៅបា្រសចាកអំពីផ្ទះ នែកូន ឯនន្ទៈ (ចង់បានអ្នកណា) ចូរបានអ្នកនោះចុះ នន្ទៈចូរបំរើនូវអញចុះ។
[១៦១] (ព្រះមហាសត្ត…) ម្នាលឥសី មាតាជាអ្នកឈឺឆ្អាល ជាទីពឹង ជាអ្នកឲ្យរស (ទឹកក្សីរ) ដល់ពួកយើងជាមុន ជាផ្លូវនៃសួគ៌ទេវលោក ចង់បានអ្នក។ មាតាជាអ្នកឲ្យរសជាមុន ជាអ្នកគ្រប់គ្រង ដែលយើងចូលទៅអាស្រ័យបុណ្យ ជាផ្លូវនៃសួគ៌ទេវលោក ម្នាលឥសី មាតាចង់បានអ្នក។
[១៦២] មាតា កាលប្រាថ្នាចង់បានផ្លែ គឺកូន រមែងនមស្ការទេវតា សួរនក្ខត្តឫក្សទាំងឡាយផង សួររដូវ និងឆ្នាំទាំងឡាយផង។ កាលមាតានោះ មានរដូវលាងស្អាតហើយ សត្វក៏ចុះមកកាន់គភ៌ស៊ប់ មាតាជាស្ត្រីមានសេចក្តីចាញ់ផ្ទៃដោយហេតុនេះ ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា សុហទា (មានដួងហ្ឫទ័យល្អ)។ មាតារក្សា (ផ្ទៃ) អស់មួយឆ្នាំ ឬថយពីមួយឆ្នាំ ហើយប្រសូតបុត្រមក
ID: 636873186383391670
ទៅកាន់ទំព័រ៖