ព្រះត្រៃបិដក ភាគ ៦១

​ព្រោះហេតុនោះ​ ​បាន​ជា​បណ្ឌិត​ហៅ​មាតា​នោះ​ថា​ ​ជ​នយន្តី​ផង​ ​ជនេត្តី​ផង​ ​(​អ្នកបង្កើត​កូន​)​។​ ​មាតា​ញ៉ាំង​កូន​ដែល​កំពុង​យំ​ឲ្យ​ត្រេកអរ​ ​ដោយ​ទឹក​ក្សីរ​ផង​ ​ដោយ​ការ​បំពេ​ផង​ ​ដោយ​ការ​ឱបក្រសោប​ផង​ ​ព្រោះហេតុនោះ​ ​បាន​ជា​បណ្ឌិត​ហៅថា​ ​តោ​សេន្តី​ ​(​អ្នក​ញ៉ាំង​កូន​ឲ្យ​ត្រេកអរ​)​។​ ​តពីនោះមក​ ​មាតា​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​រាប់អាន​ ​ហើយ​ក្រឡេក​មើល​ទារក​ដែល​នៅ​ពុំ​ទាន់​ដឹងក្តី​ ​ក្នុង​ទី​មាន​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ដ៏​ពន្លឹក​ ​ព្រោះហេតុនោះ​ ​បាន​ជា​បណ្ឌិត​ហៅថា​ ​បោ​សេន្តី​ ​(​អ្នក​ចិញ្ចឹម​កូន​)​។​ ​ទ្រព្យ​ណា​ខាង​មាតា​ផង​ ​ទ្រព្យ​ណា​ខាង​បិតា​ផង​ ​មាតា​ក៏​គ្រប់គ្រង​ទ្រព្យ​ទាំងពីរ​ចំណែក​ដើម្បី​កូន​នោះ​ ​(​ដោយ​បំណង​ថា​ ​ទ្រព្យ​នេះ​)​ ​ត្រូវ​មានដល់​កូន​របស់​យើង​។​ ​មាតា​រមែង​លំបាក​ដោយ​ការ​បង្ហាត់បង្រៀន​កូន​ដូច្នេះ​ថា​ ​ម្នាលកូន​ ​(​ឯង​ចូរ​កុំ​ប្រមាទ​ក្នុង​រាជត្រកូល​ជាដើម​)​ ​យ៉ាងនេះ​ ​ម្នាលកូន​ ​(​ឯង​ចូរ​ធ្វើការ​)​ ​ឯណោះ​។​ ​កាលបើ​កូន​មាន​វ័យ​ចំរើន​ឡើង​ហើយ​ ​មាតា​ ​(​បានដឹង​)​ ​កូន​នោះ​ប្រមាទ​ក្នុង​ប្រពន្ធ​របស់​អ្នកដទៃ​ក្នុង​ពេល​អធ្រាត្រ​ ​ហើយ​មិន​មក​ក្នុង​វេលា​ល្ងាច​ ​ក៏​រមែង​លំបាកចិត្ត​ដូច្នេះ​។​ ​សត្វ​ដែល​មាតា​ចិញ្ចឹម​ដោយ​ត្រដាបត្រដួស​យ៉ាងនេះ​ ​ហើយ​មិន​បំរើ​មាតា​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636873186566722156
ទៅកាន់ទំព័រ៖