ព្រះត្រៃបិដក ភាគ ៦១
ពួកបណ្ឌិត រមែងឃើញដោយល្អនូវសង្គហធម៌ទាំងនុ៎ះ ព្រោះហេតុនោះ បណ្ឌិតទាំងនោះ រមែងដល់នូវភាពជាធំ ទាំងជាអ្នកគួរសរសើរ។ មាតាបិតា ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺបុត្រ បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យផង អាហុនេយ្យៈផង របស់កូនទាំងឡាយ។ ព្រោះហេតុនោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈចំពោះមាតាបិតានោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងអប់ ដោយការផ្ងូត និងការលាងជើង។ បណ្ឌិតទាំងឡាយ រមែងសរសើរនូវបុគ្គលនោះ ព្រោះតែការបំរើចំពោះមាតាបិតានោះ លុះបុគ្គលនោះ លះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌។
ចប់សោណនន្ទជាតក ទី២។
ឧទ្ទាននៃសត្តតិនិបាតនោះ គឺ
រឿងព្រះរាជាប្រសើរក្នុងក្រុងកុសាវតី ក្នុងនិបាតដ៏ប្រសើរគំរប់ចិតសិប និងរឿងសោណតាបស និងនន្ទតាបសដ៏ប្រសើរ ក្នុងសូត្រគំរប់ចិតសិប។
ចប់ សត្តតិនិបាត។
ID: 636873187052709953
ទៅកាន់ទំព័រ៖