ព្រះត្រៃបិដក ភាគ ៦១
[១៦៥] (រាជហង្ស…) ដំណើរដូចម្តេចរបស់ខ្ញុំ ដែលជាប់អន្ទាក់ហើយ ដទៃអំពីរោងគ្រួ ដំណើរនោះ ទៅជាពេញចិត្តដល់អ្នកដែលមានប្រាជ្ញា ជាអ្នកផុតអំពីអន្ទាក់ដូចម្តេច។ ម្នាលអ្នកជាបក្សី កាលបើយើងទាំងពីរនាក់អស់ជីវិតហើយ អ្នកឃើញនូវប្រយោជន៍ដូចម្តេចរបស់ខ្ញុំផង របស់អ្នកផង របស់ពួកញាតិដ៏សេសផង។ ម្នាលអ្នកមានស្លាបទាំងពីរដូចជាមាស ការលះបង់នូវជីវិតរបស់អ្នកណា ការលះបង់នូវជីវិតរបស់អ្នកនោះ ហាក់ដូចជាធ្វើក្នុងទីងងឹតដោយសេចក្តីល្ងិតល្ងង់ អ្នកកាលលះបង់នូវជីវិត ព្រោះគុណដែលមិនជាក់ច្បាស់ដូច្នោះ តើព្រោះឆ្លុះឃើញនូវប្រយោជន៍អ្វី។
[១៦៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរផុត ព្រះអង្គមិនជ្រាបនូវប្រយោជន៍ដែលធ្លាក់ចុះក្នុងធម៌ដូចម្តេច ដ្បិតធម៌ដែលពួកសត្វគោរពហើយ រមែងបង្ហាញនូវសេចក្តីចំរើនដល់សត្វទាំងឡាយ។ ទូលព្រះបង្គំជាខ្ញុំនោះ កាលឃើញនូវធម៌ផង នូវប្រយោជន៍ដែលកើតអំពីធម៌ផង ពិចារណាឃើញនូវសេចក្តីស្រឡាញ់ចំពោះព្រះអង្គផង បានជាមិនប្រាថ្នាជីវិតទេ។
ID: 636873187513956334
ទៅកាន់ទំព័រ៖