ព្រះត្រៃបិដក ភាគ ៦១
មិត្តណា កាលរឭកឃើញនូវធម៌ ហើយមិនលះបង់មិត្រក្នុងកាលដែលមានសេចក្តីអន្តរាយ ព្រោះហេតុនៃជីវិត ធម៌របស់មិត្រនោះ ឈ្មោះថា ជាធម៌របស់សប្បុរសទាំងឡាយដោយពិត។
[១៦៧] (រាជហង្ស…) ធម៌នោះ អ្នកបានសន្សំហើយ ទាំងសេចក្តីស្រឡាញ់ចំពោះយើង ៗ ក៏បានដឹងច្បាស់ហើយ អ្នកចូរធ្វើតាមសេចក្តីប្រាថ្នារបស់យើងនុ៎ះ អ្នក គឺយើងបានអនុញ្ញាតហើយ ចូរទៅចុះ។ ម្នាលអ្នកបរិបូណ៌ដោយប្រាជ្ញា មួយទៀត ការបែកបាក់នៃពួកញាតិណា ដែលយើងបានបិទបាំងហើយ ក្នុងកាលដែលប្រព្រឹត្តទៅយ៉ាងនេះ ការបែកបាក់នៃពួកញាតិនោះ អ្នកគួរបិទបាំងទុកឲ្យល្អចុះ។
[១៦៨] (អភិសម្ពុទ្ធគាថា) កាលដែលអរិយហង្សទាំងឡាយ ជាសត្វមានការប្រព្រឹត្តិដ៏ប្រសើរ កំពុងតែប្រឹក្សាគ្នាយ៉ាងនេះ ស្រាប់តែនាយនេសាទមកប្រាកដដូចជាសេចក្តីស្លាប់ ដែលប្រាកដដល់បុគ្គលឈឺ។ ហង្សទាំងពីរនោះ មានប្រយោជន៍ (ដល់គ្នានឹងគ្នា) យូរអង្វែងហើយ បានឃើញច្បាស់នូវសត្រូវ ក៏ទំនៅស្ងៀមទាំងពីរនាក់ មិនកក្រើកចាកទ្រនំឡើយ។
ID: 636873187734088925
ទៅកាន់ទំព័រ៖