ព្រះត្រៃបិដក ភាគ ៦១

 ​[​២៤៧​]​ ​ហង្ស​ទាំងឡាយ​ ​លុះ​បានឃើញ​បក្សី​ហង្ស​ដ៏​ប្រសើរ​ទាំងពីរ​នោះ​ ​មិន​មាន​រោគ​ ​មកដល់​ហើយ​ ​ក៏​ធ្វើ​នូវ​សម្លេង​ថា​ ​កេកា​ៗ​ ​ដូច្នេះ​ ​សូរសព្ទ​រំពង​ក៏​កើតឡើង​។​ ​បក្សី​ហង្ស​ជា​អណ្ឌ​ជាតិ​ទាំងនោះ​ ​មានចិត្ត​រីករាយ​ ​ព្រោះ​ម្ចាស់​រួចហើយ​ ​ជា​សត្វ​គោរព​ម្ចាស់​ ​ជា​សត្វ​បាន​នូវ​ទីពឹង​ ​ក៏​ចោមរោម​ម្ចាស់​ដោយ​ជុំវិញ​។​
 [​២៤៨​]​ ​ប្រយោជន៍​គ្រប់យ៉ាង​របស់​ពួក​ជន​អ្នកមាន​មិត្ត​ល្អ​ ​រមែង​ជា​ប្រយោជន៍​គួរ​ចំរើន​ ​ដូច​ហង្ស​ឈ្មោះ​ធ​ត​រដ្ឋៈ​ ​និង​ហង្ស​ឈ្មោះ​សុ​មុ​ខៈ​ ​បាន​ចូល​ទៅ​ចួប​នឹង​ពួក​ញាតិ​។​

​ចប់​ ​មហាហង្ស​ជាតក​ ​ទី២​។​


​សុធាភោជន​ជាតក​ ​ទី៣​


 [​២៤៩​]​ ​(​កោសិយ​សេដ្ឋី​ ​ពោល​ថា​)​ ​ខ្ញុំ​មិនមែន​ទិញ​ ​មិនមែន​លក់​ទេ​ ​មួយទៀត​ ​ការ​សន្សំទុក​របស់ខ្ញុំ​ ​ក៏​មិន​មាន​ក្នុង​ទីនេះ​ដែរ​ ​របស់​នេះ​ ​មាន​ប្រមាណ​តិច​ ​មាន​សភាព​ដ៏​ក្រ​ណាស់​ ​បាយ​ចំនួន​អង្ករ​មួយ​នាឡិ​នេះ​ ​មិន​ល្មម​ដល់​ជន​ពីរ​នាក់​ទេ​។​
 [​២៥០​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​ឲ្យ​វត្ថុ​តិច​អំពី​វត្ថុ​តិច​ ​គួរឲ្យ​វត្ថុ​ពាក់កណ្តាល​អំពី​វត្ថុ​ពាក់កណ្តាល​ ​គួរឲ្យ​វត្ថុ​ច្រើន​អំពី​វត្ថុ​ច្រើន​ ​ការ​មិន​ឲ្យ​ ​មិនកើត​ទេ​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636873357923753217
ទៅកាន់ទំព័រ៖