ព្រះត្រៃបិដក ភាគ ៦១

​គុណជាតិ​ដ៏​ក្សេមក្សាន្ត​ ​គឺ​ព្រះនិព្វាន​ ​ជាទី​កន្លង​ផុត​ចាក​ទុក្ខ​ទាំងពួង​ ​ជា​អ​ច្ច​ន្ត​សុខ​ ​មិន​កម្រើក​ ​មិន​មា​នប​ច័្ច​យតា​ក់​តែង​ ​បុគ្គល​មិន​ត្រូវការ​ដោយ​ស្រី​ ​ហើយ​ប្រព្រឹត្ត​ ​(​ព្រហ្មចរិយ​ធម៌​)​ ​ជា​អ្នក​ស្អាត​ ​មាន​កិលេស​រលត់​ ​មិនមែន​បាន​ដោយ​ក្រ​ទេ​។​
 [​៣១៤​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ប្រជុំជាតក​នេះ​ថា​)​ ​ក្នុង​កាលណោះ​ ​កុ​ណា​លប​ក្សី​ ​បាន​មក​ជាត​ថា​គត​ ​បុស្ស​កោ​កិល​បក្សី​ ​បាន​មក​ជា​ឧទាយិ​ភិក្ខុ​ ​ស្តេច​ត្មាត​ ​បាន​មក​ជា​អានន្ទ​ ​នារទ​ព្រាហ្មណ៍​ ​បាន​មក​ជា​សារីបុត្ត​ ​ពួក​បរិស័ទ​បាន​មក​ជា​ពុទ្ធបរិស័ទ​ ​អ្នក​ទាំងឡាយ​ចូរ​ចាំទុក​ជាតក​យ៉ាងនេះ​។​

​ចប់​ ​កុ​ណា​ល​ជាតក​ ​ទី៤​។​


​មហា​សុត​សោម​ជាតក​ ​ទី៥​


 [​៣១៥​]​ ​(​សេនាបតី​ ​សួរ​ថា​)​ ​ម្នាល​រសកៈ​ ​(​នាយ​ពិសេស​)​ ​ព្រោះ​ហេតុអ្វី​ ​អ្នកធ្វើ​នូវ​អំពើ​ដ៏​លាមក​ក្រៃលែង​ប្រាកដ​ដូច្នេះ​ ​អ្នកជា​បុគ្គល​វង្វេង​ ​សម្លាប់​ពួក​ស្រី​ ​និង​ប្រុស​ ​ព្រោះ​ហេតុ​សាច់​ ​ឬ​ព្រោះ​ហេតុ​ទ្រព្យ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636873371231854397
ទៅកាន់ទំព័រ៖