ព្រះត្រៃបិដក ភាគ ៦១

​មហាពោធិ​ជាតក​ ​ទី៣​


 [​៥២​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ត្រាស់​សួរ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ហេតុអ្វី​ក៏​លោក​ប្រញាប់​ប្រញាល់​កាន់​យក​ឈើច្រត់​ផង​ ​ស្បែក​ខ្លាឃ្មុំ​ផង​ ​ឆ័ត្រ​ផង​ ​ស្បែកជើង​ផង​ ​ទំពក់​ផង​ ​បាត្រ​ផង​ ​សង្ឃាដិ​ផង​ ​លោក​ប្រាថ្នា​ ​(​ដើម្បី​ទៅ​)​ ​កាន់​ទិស​ណា​ហ្ន៎​។​
 [​៥៣​]​ ​(​ព្រះ​មហាសត្ត​ឆ្លើយ​ថា​)​ ​អាត្មាភាព​នៅក្នុង​សំណាក់​ព្រះអង្គ​អស់​ ​១២​ ​ឆ្នាំនេះ​ហើយ​ ​មិនដែល​ស្គាល់​សំឡេង​ដែល​ឆ្កែ​ក្រ​ហម​ព្រុះ​ម្តង​ឡើយ​។​ ​ឆ្កែ​នោះ​បញ្ចេញ​ចង្កូម​សស្ងាច​ ​ព្រុះ​ដូចជា​សាហាវ​ ​ព្រោះ​ឮ​ ​(​ព្រះបន្ទូល​)​ ​របស់​ព្រះអង្គ​ ​ព្រមទាំង​អគ្គមហេសី​ ​ដែល​មាន​ជំនឿ​ទៅ​ប្រាស​ហើយ​ ​ក្នុង​រវាង​អាត្មាភាព​។​
 [​៥៤​]​ ​(​ព្រះរាជា​…​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ទោស​នុ៎ះ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ដូចជា​លោក​ពោល​ ​ខ្ញុំ​នោះ​ ​ជ្រះថ្លា​លើស​ដើម​ ​បពិត្រ​ព្រាហ្មណ៍​ ​សូម​លោក​គង់នៅ​ ​ចូរ​កុំទៅ​។​
 [​៥៥​]​ ​(​ព្រះ​មហាសត្វ​…​)​ ​កាលពីដើម​ ​បាយស​សុទ្ធ​ ​តពីនោះមក​ ​បាយ​ពព្រុះ​ ​ឥឡូវនេះ​ ​បាយ​ក្រហម​សុទ្ធ​ ​(​កាល​នេះ​)​ ​ជា​កាលគួរ​ ​អាត្មាភាព​ចៀសចេញ​ទៅ​ហើយ​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636873170704274876
ទៅកាន់ទំព័រ៖