ព្រះត្រៃបិដក ភាគ ៦១

​ស​ដ្ឋិ​និបាត​ ​សោ​ណ​កជា​ត​ក​ ​ទី១​
​ស​ដ្ឋិ​និបាតជាតក​
​សោ​ណ​កជា​ត​ក​ ​ទី១​


 [​៦៦​]​ ​(​ព្រះរាជា​ព្រះនាម​អរិន្ទ​មៈ​ ​ទ្រង់​ត្រាស់​ថា​)​ ​អ្នកណា​បានឮ​ ​អញ​នឹង​ឲ្យ​ទ្រព្យ​មួយ​រយ​ ​អ្នកណា​បានឃើញ​សោ​ណ​កៈ​ ​អញ​នឹង​ឲ្យ​ទ្រព្យ​មួយ​ពាន់​ ​អ្នកណា​នឹង​ប្រាប់​អញ​នូវ​សោ​ណ​កៈ​ជា​សំឡាញ់​ដែល​លេង​ដី​ជាមួយគ្នា​។​
 (​អភិ​សម្ពុទ្ធ​គាថា​)​ ​គ្រានោះ​ ​មាណព​ក្មេង​មាន​ជុក​ ​៥​ ​បាន​ក្រាបបង្គំទូល​ថា​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ ​សូម​ព្រះអង្គ​ប្រទាន​ទ្រព្យ​មួយ​រយ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឃើញ​សោ​ណ​កៈ​ ​សូម​ព្រះអង្គ​ប្រទាន​ទ្រព្យ​មួយ​ពាន់​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ក្រាបទូល​ដល់​ព្រះអង្គ​នូវ​សោ​ណ​កៈ​ជា​សំឡាញ់​ ​ដែល​លេង​ដី​ជាមួយគ្នា​។​
 ​[​៦៧​]​ ​(​ព្រះរាជា​…​)​ ​សោ​ណ​កៈ​នោះ​ ​នៅក្នុង​ជនបទ​ណា​ ​ក្នុង​ដែន​ណា​ ​ក្នុង​និគម​ណា​ ​ឯង​បានឃើញ​សោ​ណ​កៈ​ក្នុង​ទីណា​ ​អញ​សួរ​ហើយ​ ​ឯង​ចូរ​ប្រាប់​ពី​សោ​ណ​កៈ​នោះ​។​
 [​៦៨​]​ ​(​កុមារ​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ត្រង់​ទី​ឧទ្យាន​របស់​ព្រះអង្គ​ ​ក្នុង​ដែន​របស់​ព្រះអង្គ​ហ្នឹងឯង​ ​មាន​ពួក​ឈើ​ធំ​ ​មាន​ដើម​ត្រង់​ ​មាន​ពន្លឺ​ខៀវ​ ​ជា​តម្រេក​នៃ​ចិត្ត​ ​ពួក​ឈើ​ទាំងនោះ​ ​មាន​ពណ៌​ដូច​ផ្ទៃមេឃ​ ​គួរឲ្យ​ត្រេកអរ​ ​ដុះ​ទាក់ទងគ្នា​ទៅវិញទៅមក​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636873173822113206
ទៅកាន់ទំព័រ៖