ព្រះត្រៃបិដក ភាគ ៦១

​ចំណែក​ឯ​ព្រះ​បា​ទកុ​សៈ​មាន​កម្លាំង​ច្រើន​ ​បាន​នាំ​យក​នាង​បភាវ​តី​ ​និង​កែវមណី​ ​ឈ្មោះ​វេ​រោចនៈ​ដ៏​ល្អ​ ​ហើយ​ទ្រង់​ស្តេច​វិលត្រឡប់​ទៅកាន់​ក្រុង​កុសា​វតី​វិញ​។​ ​ក្សត្រិយ៍​ទាំងនោះ​ ​គង់​លើ​រថ​ជាមួយគ្នា​ ​បរ​សំដៅ​ចូល​ទៅកាន់​ក្រុង​កុសា​វតី​ ​ស្មើគ្នា​ដោយ​វណ្ណៈ​ ​និង​រូប​ ​មិន​រុងរឿង​ជាង​គ្នា​ង​ប៉ុន្មាន​ទេ​។​ ​ព្រះមាតា​បាន​ជួបជុំ​ដោយ​បុត្រ​ ​ចំណែក​អគ្គមហេសី​ ​និង​ព្រះរាជ​ស្វាមី​ទាំងពីរ​ព្រះអង្គ​នោះ​ ​បាន​ព្រម​ព្រាង​គ្នា​ ​នៅ​គ្រប់គ្រង​រាជ​ធរណី​ដ៏​សម្បូណ៌​សប្បាយ​ក្នុង​កាលនោះ​។​

​ចប់​ ​កុស​ជាតក​ ​ទី១​។​


​សោ​ណ​នន្ទ​ជាតក​ ​ទី២​


 [​១៣៤​]​ ​(​ព្រះរាជា​ព្រះនាម​មនោ​ជៈ​ ​ត្រាស់​សួរ​ថា​)​ ​លោក​ជា​ទេវតា​ ​ឬ​ជា​គន្ធព្វ​ ​ជាស​ក្ក​បុរិន្ទ​ទៈ​ ​ឬ​ជា​មនុស្ស​មាន​ឫទ្ធិ​ ​ធ្វើ​ដូចម្តេច​ ​យើង​នឹង​ស្គាល់​លោក​បាន​។​
 [​១៣៥​]​ ​(​តាបស​ឈ្មោះ​នន្ទ​បណ្ឌិត​ពោល​ថា​)​ ​អាត្មាភាព​ ​មិនមែន​ជា​ទេវតា​ ​មិនមែន​ជា​គន្ធព្វ​ ​មិនមែន​ជាស​ក្ក​បុរិន្ទ​ទៈ​ទេ​ ​អាត្មាភាព​ជា​មនុស្ស​មាន​ឫទ្ធិ​ ​បពិត្រ​ព្រះរាជា​ ​ទ្រទ្រង់នូវ​ភារៈ​ ​(​ដែន​)​ ​សូម​ព្រះអង្គ​ជ្រាប​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636873183336527399
ទៅកាន់ទំព័រ៖