ព្រះត្រៃបិដក ភាគ ៦២

សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​ជាតក​
​ឯ​កា​ទសម​ភាគ​
​មហា​និបាតជាតក​
​តេមិយ​ជាតក​ ​ទី១​


 [​១​]​ ​(​ទេវតា​ពោល​ថា​)​ ​អ្នក​កុំ​ប្រកាស​នូវ​ភាពជា​អ្នកប្រាជ្ញ​ ​ចូរ​ឲ្យ​ជន​ទាំងពួង​ដឹង​ថា​ជា​មនុស្ស​ល្ងង់​ ​ជន​ទាំងអស់​ចូរ​មើលងាយ​អ្នក​ចុះ​ ​សេចក្តី​ចំរើន​នឹង​មានដល់​អ្នក​ដោយ​វិធី​យ៉ាងនេះ​។​
 [​២​]​ ​(​ព្រះ​មហាសត្វ​ត្រាស់​ថា​)​ ​បពិត្រ​ទេវតា​ ​អ្នក​និយាយ​ពាក្យ​ណា​នឹង​ខ្ញុំ​ ​ខ្ញុំ​នឹង​ធ្វើតាម​ពាក្យ​របស់​អ្នកនោះ​ ​បពិត្រ​ទេវតា​ ​អ្នក​ឈ្មោះថា​ ​បា្រ​ថា្ន​នូវ​សេចក្តី​ចំរើន​ដល់​ខ្ញុំ​ ​បពិត្រ​ទេវតា​ ​អ្ន​ក​ឈោ្មះ​ថា​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​(​ដល់​ខ្ញុំ​)​។​
 [​៣​]​ ​(​ព្រះ​មហាសត្វ​)​ ​នែ​នាយ​សារថី​ ​អ្នក​ប្រញាប់​ប្រញាល់​ជីករណ្តៅ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​សំឡាញ់​ ​អ្នក​ដែល​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​មក​ចុះ​ ​អ្នក​នឹង​ធ្វើ​នូវ​អ្វី​ដោយ​រណ្តៅ​។​
 [​៤​]​ ​(​នាយ​សារថី​)​ ​ព្រះរាជ​បុត្ត​កើតមក​ហើយ​ ​គផង​ ​ខ្វិន​ផង​ ​ដូចជា​ឥត​ចិត្ត​ ​ឯខ្ញុំ​នោះ​ ​ព្រះរាជា​ទ្រង់​ត្រាស់​ប្រើ​មក​ហើយ​ថា​ ​អ្នក​ត្រូវ​ជីក​កប់​កូន​អញ​ក្នុង​ព្រៃ​ចុះ​។​
ទំព័រទី ១ | បន្ទាប់
ID: 636873386897010393
ទៅកាន់ទំព័រ៖