ព្រះត្រៃបិដក ភាគ ៦២

​(​កូន​របស់ខ្ញុំ​នោះ​)​ ​ជា​មនុស្សគ​ ​ជា​មនុស្ស​ខ្វិន​ ​កាល​អ្នក​កប់​ក្នុង​ផែនដី​ ​បាន​កម្រើក​ដៃ​ ​និង​ជើង​ដូ​ចមេ្តច​ដែរ​ ​(​ម្នាល​នាយ​សារថី​)​ ​អ្នក​ដែល​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​រឿង​នោះ​។​ ​
 [​២២​]​ ​(​នាយ​សារថី​)​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​(​បើ​)​ ​ព្រះនាង​ឲ្យ​អភ័យ​ដល់​ទូលព្រះបង្គំជាខ្ញុំ​ ​ហេតុ​ណា​ដែល​ខ្ញុំ​បានឮ​ហើយ​ ​ឬ​បានឃើញ​ហើយ​ ​ក្នុង​សំណាក់​នៃ​ព្រះរាជបុត្រ​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ក្រាបទូល​នូវ​ហេតុ​នោះ​ដល់​ព្រះនាង​។​
 [​២៣​]​ ​(​ព្រះរាជ​ទេវី​)​ ​មា្នល​សារថី​សំឡាញ់​ ​ខ្ញុំ​ឲ្យ​អភ័យ​ដល់​អ្នក​ ​ហេតុ​ណា​ដែល​អ្នក​បានឮ​ហើយ​ ​ឬ​បានឃើញ​ហើយ​ក្នុង​សំណាក់​នៃ​ព្រះរាជា​បុត្រ​ ​អ្នក​កុំ​ភិតភ័យ​ ​ចូរ​ប្រាប់​នូវ​ហេតុ​នោះ​ចុះ​។​
 [​២៤​]​ ​(​នាយ​សារថី​)​ ​ព្រះរាជបុត្រ​នោះ​ ​មិនមែន​គ​ទេ​ ​ព្រះរាជបុត្រ​នោះ​ ​មិនមែន​ខ្វិន​ទេ​ ​ឯ​ព្រះរាជបុត្រ​នោះ​ ​មាន​ព្រះបន្ទូល​ក្បោះក្បាយ​ ​បានឮ​ថា​ ​ព្រះរាជបុត្រ​នោះ​ ​ទ្រង់​ខ្លាច​រាជ្យ​ ​ទើបបាន​ជា​ធ្វើ​នូវ​ពុតត្បុត​ច្រើនយ៉ាង​។​ ​ព្រះរាជបុត្រ​នោះ​ ​ទ្រង់​រឭក​ឃើញ​នូវ​ជាតិមុន​ ​ជា​ជាតិ​ដែល​បាន​ទ្រង់​សោយរាជ្យ​ ​លុះ​សោយរាជ្យ​ក្នុង​ទីនោះ​ហើយ​ ​ធ្លាក់​នរក​គួរ​ស្ញែង​។​ ​ព្រះរាជបុត្រ​នោះ​ ​បាន​សោយរាជ្យ​ក្នុង​ទីនោះ​អស់​ ​២០​ ​ឆ្នាំ​គត់​ ​បាន​ឆេះ​ក្នុង​នរក​អស់​ ​៨​ ​ម៉ឺន​ឆ្នាំ​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636873388898964898
ទៅកាន់ទំព័រ៖