ព្រះត្រៃបិដក ភាគ ៦២
ខ្ញុំឯងនឹងត្រឡប់ទៅធ្វើកុសលដែលបុគ្គលធ្វើហើយ រមែងដល់សេចក្តីសុខ មិនក្តៅក្រហាយខាងក្រោយ ឲ្យមានប្រមាណច្រើន ដោយការឲ្យផង ដោយការប្រព្រឹត្តិសើ្មផង ដោយការសង្រួមឥន្ទ្រិយផង ដោយការទូន្មាននូវឥន្រ្ទិយផង ក្នុងពួកមនុស្ស។
[២០៥] មាតលិជាទេវសារថីដ៏ចំរើន ជាអ្នកមានឧបការៈច្រើនដល់យើង ព្រោះបានបង្ហាញនូវឋាននៃសត្វអ្នកមានបុញ្ញកម្ម និងឋាននៃសត្វអ្នកមានបាបកម្មទាំងឡាយ។
[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែនវិទេហៈ គ្រប់គ្រងក្រុងមិថិលា ទ្រង់បានពោលដូច្នេះហើយ (ទើបទ្រង់លាសក្កទេវរាជត្រឡប់មកមនុស្សវិញ) ទ្រង់បានបូជាយញ្ញៈដ៏ច្រើន ហើយទ្រង់ចូលទៅរកការសង្រួម (បព្វជ្ជា)។
ចប់ នេមិរាជជាតក ទី៤។
ID: 636873425894160902
ទៅកាន់ទំព័រ៖