ព្រះត្រៃបិដក ភាគ ៦២

 ​[​២១០​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​នែ​កេវ​ដ្ដៈ​ ​អ្នក​បាន​ជួបនឹង​មហោសធ​ដែរ​ឬ​ ​អ្នក​ចូរ​ពោល​សេចក្តី​នោះ​ ​អ្នក​បាន​ឲ្យ​មហោសធ​អត់ទោស​ហើយ​ឬ​ ​មហោសធ​ត្រេកអរ​ហើយ​ឬ​។​
 [​២១១​]​ ​(​អា​ចារ្យ​កេវ​ដ្តៈ​.​.​.​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​មហោសធ​ហៅ​ពេញជា​បុរស​ថោកទាប​ ​ពុំ​មាន​សេច​ក្តី​សោ្មះ​ស្មើ​ ​ជា​មនុស្ស​រឹងរូស​ ​ជា​អសប្បុរស​ ​ពុំ​បាន​ពោល​សេចក្តី​អ្វី​តិចតួច​សោះ​ ​ដូចជា​មនុស្សគ​ ​ឬដូច​ជា​មនុស្ស​ថ្លង់​។​
 [​២១២​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ចំណែក​ការដែល​គិត​នេះ​ ​បុ​រស​ផេ្តស​ផ្តាស​ឃើញ​បាន​ក្រ​ណាស់​ដោយពិត​ ​សេចក្តី​បរិសុទ្ធិ​ ​នរជន​អ្នកមាន​ព្យាយាម​ ​មុខ​ជា​នឹង​ឃើញ​ហេតុ​នោះ​ ​កាយ​របស់​អញ​ញប់​ញ័រ​ ​អ្នកណា​នឹង​លះបង់​នូវ​ដែន​របស់​ខ្លួន​ ​ហើយ​លុះ​ក្នុង​កណ្តាប់​ដៃ​ជន​ដទៃ​វិញ​កើត​។​
 [​២១៣​]​ ​គំនិត​របស់​យើង​ទាំង​ ​៦​ ​នាក់​ ​ដែល​ជា​អ្នក​ឈ្លាស​ ​មាន​ប្រាជ្ញា​ដ៏​ខ្ពង់ខ្ពស់​ផុត​ដូច​ផែនដី​ ​ស្មើគ្នា​ជាឯកច្ឆន្ទ​ ​ម្នាល​មហោសធ​ ​អ្នក​ចូរ​គិត​មើល​ ​ទៅ​ ​ឬ​កុំទៅ​ ​ឬក៏​ឈប់​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636873426846485372
ទៅកាន់ទំព័រ៖