ព្រះត្រៃបិដក ភាគ ៦២
[២១៤] (ព្រះមហាសត្វ...) បពិត្រព្រះរាជា សូមព្រះអង្គទ្រង់ជ្រាបថា ព្រះបាទចូឡនីព្រហ្មទត្ត ជាអ្នកមានអានុភាពធំ មានពលច្រើន ឥឡូវប្រាថ្នាដើម្បីនឹងសំឡាប់ព្រះអង្គ ដូចនាយព្រានដែលសំឡាប់ម្រឹគដោយធ្នាក់។
ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូចដែលគេបិទបាំងដោយសាច់ មិនដឹងសេចក្តីស្លាប់ខ្លួនយ៉ាងណា។ បពិត្រព្រះរាជា ព្រះអង្គជាអ្នកជាប់ក្នុងកាម ចង់បានធីតារបស់ព្រះបាទចូឡនី មិនទ្រង់ជ្រាបមរណៈរបស់ព្រះអង្គដូចត្រីនោះឯង។ បើព្រះអង្គសេ្តចយាងទៅកាន់ក្រុងបញ្ចាល ព្រះអង្គមុខជានឹងលះចោលព្រះអង្គយ៉ាងឆាប់ ភ័យធំនឹងមកដល់ព្រះអង្គ ដូចភ័យធំមកដល់ម្រឹគដែលដើរទៅតាមផ្លូវ (ទៀបទ្វារនៃស្រុកដែរ)។
[២១៥] (ព្រះបាទវិទេហៈ...) យើងដែលបានពោលនូវប្រយោជន៍ដ៏ឧត្តម ក្នុងសំណាក់នៃអ្នក ត្រឡប់ទៅជាមនុស្សល្ងង់លីលាវិញ អ្នកឯងជាអ្នកចំរើនដោយចុងនង្គ័ល មេ្តចនឹងដឹងសេចក្តីចំរើនដូចអ្នកដទៃកើត។
[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យវិនាសចាកដែនរបស់អញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ។
ID: 636873427177464303
ទៅកាន់ទំព័រ៖