ព្រះត្រៃបិដក ភាគ ៦២
[២១៨] (សុវបណ្ឌិត...) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំក្នុងប្រាសាទនៃព្រះបាទសិវិ ព្រះរាជានោះ ទ្រង់ឋិតនៅក្នុងធម៌ តែងទ្រង់ដោះលែងនូវសត្វទាំងឡាយដែលជាប់ចំណង ចាកចំណងអំពីទីនោះៗ។ មាននាងសាលិកាមួយ ពោលពាក្យពីរោះ ជាភរិយារបស់ខ្ញុំ ម្នាលនាងមានទ្រុងល្អ កាលខ្ញុំកំពុងតែសំឡឹងជាប់ចិត្ត ស្រាប់តែខ្លែងសំឡាប់នាងសាលិកានោះទៅ។ ខ្ញុំបរិបូណ៌ដោយសេចក្តីប្រាថ្នាចំពោះភរិយានោះ បានជាមកក្នុងសំណាក់នៃនាង ប្រសិនបើនាងបើកឱកាស យើងទាំងពីរនាក់ នឹងនៅក្នុងទីជាមួយគ្នា។
[២១៩] (សាលិកា...) ធម្មតាសេកឈ្មោល គួរតែប្រាថ្នារកសេកញី សាលិកាឈ្មោល គួរតែប្រាថ្នារកសាលិកាញី ចុះការនៅរួមដោយសេកឈ្មោល និងសាលិកាញី ដូចម្តេចកើត។
[២២០] (សុវបណ្ឌិត...) បគ្គលណា ប្រាថ្នាស្រ្តីណាក្នុងកាម សូម្បីស្រ្តីនោះជាចណ្ឌាលក៏ដោយ ព្រោះថា ការនៅរួមទាំងអស់ដូចៗគ្នា ដែលមិនដូចគ្នាក្នុងកាម មិនមានទេ។ ព្រះមាតានៃព្រះបាទសិវិ ព្រះនាមជម្ពាវតី (ជាចណ្ឌាលសោះ) តែបានជាអគ្គមហេសី ជាទីស្រឡាញ់របស់ព្រះបាទវាសុទេវកណ្ហាយនគោត្រ។ សូម្បីនាងកិន្នរីឈ្មោះរតនវតី ញ៉ាំងតាបសឈោ្មះវច្ឆៈ ឲ្យប្រាថ្នាដែរ។ មនុស្សរួមសំវាសជាមួយនឹងមេម្រឹគក៏មាន ការនៅរួមក្នុងកាមមិនដូចគ្នា មិនមានទេ។
ID: 636873427658501817
ទៅកាន់ទំព័រ៖