ព្រះត្រៃបិដក ភាគ ៦២

​នែនាង​សាលិកា​ ​ពោល​ពាក្យពីរោះ​ ​បើ​ដូច្នោះ​ ​យើង​នឹង​ទៅវិញ​ ​ព្រោះ​ពាក្យ​នាង​នុ៎ះ​ ​ទុកជា​ពាក្យ​ប្រកែក​ ​នាង​មើលងាយ​ខ្ញុំ​ពិត​។​
 [​២២១​]​ ​(​សាលិកា​.​.​.​)​ ​នែ​មា​ធុរៈ​សុ​វ​បណ្ឌិត​ ​សិរី​រមែង​មិន​មានដល់​អ្នក​ប្រញាប់​ទេ​ ​អ្នក​ចូរ​ឈប់​នៅ​ទីនេះ​ ​ដរាប​បានឃើញ​ព្រះរាជា​សិន​ ​អ្នក​នឹង​បាន​ស្តាប់​សំឡេង​សំភោរ​ ​បានឃើញ​អានុភាព​ព្រះរាជា​។​
 ​[​២២២​]​ ​(​សុ​វ​បណ្ឌិត​.​.​.​)​ ​សំឡេង​អឺងកង​នេះ​ ​ឮ​ល្បី​ប្រាកដ​ទៅ​ជនបទ​ខាងក្រៅ​ថា​ ​ព្រះរាជធីតា​ព្រះបាទ​បញ្ចាល​ ​មាន​វណ្ណៈ​ដូចជា​ផ្កាយព្រឹក​ ​ព្រះអង្គ​នឹង​ប្រទាន​ព្រះរាជធីតា​នោះ​ ​ដល់​ព្រះបាទ​វិទេហៈ​ ​ឯ​វិវាហមង្គល​នោះ​ ​ក៏​នឹង​មាន​ដែរ​ ​(​តើ​ពិត​ឬទេ​)​។​
 [​២២៣​]​ ​(​សាលិកា​.​.​.​)​ ​នែ​មា​ធុរៈ​ ​ការរៀបចំ​វិវាហមង្គល​ប្រាកដ​ដូចនេះ​របស់​ពួក​សត្រូវ​ ​ដូចជា​វិវាហមង្គល​របស់​ព្រះបាទ​បញ្ចាល​ជាមួយនឹង​ព្រះបាទ​វិទេហៈ​របស់​អ្នក​ ​ចូរ​លើកទុក​ចុះ​។​ ​ព្រះរាជា​ដ៏​ប្រសើរ​លើ​រថ​របស់​អ្នកក្រុង​បញ្ចាល​ ​នឹង​នាំ​ព្រះបាទ​វិទេហៈ​មក​ហើយ​ ​នឹង​សំឡាប់​ព្រះបាទ​វិទេហៈ​នោះ​ ​ក្នុង​វេលា​នោះ​ ​(​ព្រះបាទ​ចូឡ​នី​)​ ​មិនមែន​ជា​សំឡាញ់​របស់​ព្រះបាទ​វិទេហៈ​នោះ​ទេ​។​
 [​២២៤​]​ ​(​សុ​វ​បណ្ឌិត​.​.​.​)​ ​សូម​នាង​អនុញ្ញាត​ឲ្យ​បង​ទៅ​ត្រឹម​ ​៧​ ​រាត្រី​ ​ទំ​រាំ​បង​ទូល​ព្រះបាទ​សិវិ​ ​និង​ព្រះមហេសី​ថា​ ​ខ្ញុំ​បាន​នៅ​រួម​ក្នុង​សំណាក់​នាង​សាលិកា​ហើយ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636873428003501550
ទៅកាន់ទំព័រ៖