ព្រះត្រៃបិដក ភាគ ៦២

​ព្រះរាជបុត្រ​នោះ​ ​ទ្រង់​ខ្លាច​រាជ្យ​នោះ​ហើយ​ ​(​ក៏​តាំង​ព្រះរាជ​ហ្ឫទ័យ​ថា​)​ ​ព្រះរាជ​មាតាបិតា​ ​កុំ​អភិសេក​អញ​ក្នុង​រាជ្យ​ ​ព្រោះហេតុនោះ​ ​ទើប​ព្រះរាជបុត្រ​មិន​មាន​បន្ទូល​ក្នុង​សំណាក់​នៃ​ព្រះបិតា​ ​និង​ព្រះមាតា​ក្នុង​កាលនោះ​។​ ​ព្រះរាជបុត្រ​នោះ​ ​បរិបូណ៌​ដោយ​អវយវៈ​តូច​ធំ​ ​មាន​កំពស់​ ​និង​ទំហំ​ ​(​ដ៏​ស៊ប់សួន​)​ ​មាន​ព្រះបន្ទូល​ដ៏​ក្បោះក្បាយ​ ​មាន​បញ្ញា​ ​ទ្រង់​ឋិតនៅ​ក្នុង​ផ្លូវសួគ៌​។​ ​បើ​ព្រះនាង​មាន​ប្រា​ថា្ន​ដើម្បី​ឃើញ​ព្រះរាជបុត្រ​ ​ជា​កូនបង្កើត​របស់​ព្រះនាង​ ​សូម​ព្រះនាង​យាង​ទៅចុះ​ ​តេមិយ​កុមារ​គង់នៅ​ក្នុង​ទីណា​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​នាំ​ព្រះនាង​ឲ្យ​ដល់ទី​នោះ​។​
 [​២៥​]​ ​(​ព្រះ​បា​ទកាសិ​កៈ​)​ ​នាយ​សារថី​ទាំងឡាយ​ ​ចូរ​ទឹមសេះ​ក្នុង​រថ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចង​ដង្គន់​នា​ដំរី​ ​ស័ង្ខ​ ​និង​ស្គរ​ ​ចូរ​លាន់​សំឡេង​ឡើង​ ​ស្គរ​មានមុខ​តែ​ម្ខាង​ ​ចូរ​លាន់​សំឡេង​ឡើង​។​ ​ស្គរ​ដែលគេ​ពាស​ល្អ​ហើយ​ ​ចូរ​បន្លឺ​សំឡេង​ ​ស្គរ​មាន​សំឡេង​ពីរោះ​ ​ចូរ​លាន់​សំឡេង​ឡើង​ ​ទាំង​ពួក​អ្នក​និគម​ ​ចូរ​ទៅតាម​យើង​ចុះ​ ​យើង​នឹង​ទៅ​ឲ្យ​ឱវាទ​ដល់​កូន​របស់​យើង​។​ ​ពួក​ស្រីស្នំ​ ​និង​រាជកុមារ​ ​ពួក​ឈ្មួញ​ ​និង​ពួក​ព្រាហ្មណ៍​ ​ចូរ​នាំគ្នា​ទឹម​យាន​ឲ្យឆាប់​ ​យើង​នឹង​ទៅ​ឲ្យ​ឱវាទ​ដល់​កូន​របស់​យើង​។​ ​ពួក​ហ្មដំរី​ ​ពួក​ពលសេះ​ ​ពួក​ពល​រថ​ ​ពួក​ពលថ្មើរជើង​ ​ចូរ​នាំគ្នា​ទឹម​យាន​ឲ្យឆាប់​ ​យើង​នឹង​ទៅ​ឲ្យ​ឱវាទ​ដល់​កូន​របស់​យើង​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636873389083795470
ទៅកាន់ទំព័រ៖