ព្រះត្រៃបិដក ភាគ ៦២
បពិត្រព្រះជនិន្ទ បណ្ឌិតបុរស ស្គាល់នូវបុគ្គលណាថា អ្នកនេះមានសីល មានការចេះដឹងច្រើនដូចេ្នះ បណ្ឌិតបុរសនោះ គួរធ្វើមេត្រីភាពជាមួយនឹងបុគ្គលនោះ ព្រោះថាការសេពគប់ដោយសប្បុរសទាំងឡាយ រមែងនាំមកនូវសេចក្តីសុខពិត។
[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តីចំរើនដ៏ឧត្តមក្នុងសំណាក់នៃខ្ញុំព្រះអង្គថា ខ្ញុំព្រះអង្គជាអ្នកចំរើនដោយចុងនង្គ័ល ធ្វើមេ្តចនឹងដឹងសេចក្តីចំរើនដូចអ្នកដទៃ។ អ្នកទាំងឡាយ ចូរចាប់មហោសធនេះត្រង់ ក ហើយឲ្យវិនាសចាកដែនរបស់អញចេញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ។
[២៤១] (ព្រះបាទវិទេហៈ...) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់ដោតដោយទោសដែលកន្លងទៅហើយទេ អ្នកចាក់ដោតយើង ដូចគេយកជន្លួញចាក់សេះដែលចងទុកហើយធ្វើអ្វី។ ប្រសិនបើអ្នកឃើញសេចក្តីរួចរបស់យើង ឬឃើញសេចក្តីកេ្សមរបស់យើង ចូរអ្នកពន្យល់យើងដោយសោត្ថិភាពនោះចុះ អ្នកចំាបាច់ចាក់ដោតយើងដោយទោសដែលកន្លងទៅហើយធ្វើអ្វី។
ID: 636873429315566595
ទៅកាន់ទំព័រ៖