ព្រះត្រៃបិដក ភាគ ៦២

 ​[​២៤២​]​ ​(​មហោសធ​.​.​.​)​ ​អំពើ​ជា​របស់​នៃ​មនុស្ស​ដែល​កន្លង​ហួសទៅហើយ​ ​ជា​អំពើ​គេ​កែ​បាន​ដោយ​ក្រ​ ​សម្រួល​វិញ​បាន​ដោយ​ក្រ​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​នឹង​ដោះ​ព្រះអង្គ​បានទេ​ ​បពិត្រ​ក្សត្រិយ៍​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​ចុះ​។​ ​ដំរី​ទាំងឡាយ​ ​មាន​ឫទ្ធិ​ ​មានយស​ ​អាច​ទៅតាម​អាកាស​បាន​ ​ដំរី​បែប​នោះ​របស់​ព្រះរាជា​ណា​ ​សូមឲ្យ​ដំរី​ទាំងនោះ​ ​នាំ​ព្រះរាជា​នោះ​ទៅចុះ​។​ ​សេះ​ទាំងឡាយ​ ​មាន​ឫទ្ធិ​ ​មានយស​ ​អាច​ទៅតាម​អាកាស​បាន​ ​សេះ​បែប​នោះ​របស់​ព្រះរាជា​ណា​ ​សូមឲ្យ​សេះ​ទាំងនោះ​ ​នាំ​ព្រះរាជា​នោះ​ទៅចុះ​។​ ​បក្សី​ទាំងឡាយ​ ​មាន​ឫទ្ធិ​ ​មានយស​ ​អាច​ទៅតាម​អាកាស​បាន​ ​បក្សី​បែប​នោះ​របស់​ព្រះរាជា​ណា​ ​សូមឲ្យ​បក្សី​ទាំងនោះ​ ​នាំ​ព្រះរាជា​នោះ​ទៅចុះ​។​ ​យក្ស​ទាំងឡាយ​ ​មាន​ឫទ្ធិ​ ​មានយស​ ​អាច​ទៅតាម​អាកាស​បាន​ ​យក្ស​បែប​នោះ​របស់​ព្រះរាជា​ណា​ ​សូមឲ្យ​យក្ស​ទាំងនោះ​ ​នាំ​ព្រះរាជា​នោះ​ទៅចុះ​។​ ​អំពើ​ជា​របស់​នៃ​មនុស្ស​ ​ដែល​កន្លង​ហួសទៅហើយ​ ​ជា​អំពើ​គេ​កែ​បាន​ដោយ​ក្រ​ ​សម្រួល​វិញ​បាន​ដោយ​ក្រ​ ​បពិត្រ​ក្សត្រិយ៍​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ដោះ​ព្រះអង្គ​ទៅតាម​អាកាស​បានទេ​។​
 [​២៤៣​]​ ​(​អាចារ្យ​សេន​កៈ​.​.​.​)​ ​បុរស​ជា​អ្នក​មិនឃើញ​ត្រើយ​ក្នុង​មហាសមុទ្រ​ ​បុរស​នោះ​បាន​ទី​ពំនាក់​ក្នុង​ប្រទេស​ណា​ ​គេ​ក៏បាន​សេចក្តី​សុខ​ក្នុង​ប្រទេស​នោះ​ ​(​យ៉ាងណាមិញ​)​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636873429515058006
ទៅកាន់ទំព័រ៖