ព្រះត្រៃបិដក ភាគ ៦២

​បពិត្រ​មហោសធ​ ​អ្នកជា​ទីពឹង​របស់​ពួក​យើង​ ​និង​ព្រះរាជា​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះ​អ្នកជា​បុគ្គល​ប្រសើរ​ជាង​ពួក​យើង​ ​និង​ពួក​មន្រ្តី​ ​សូមអ្នក​ដោះ​ពួក​យើង​អំពី​ទុក្ខ​។​
 [​២៤៤​]​ ​(​មហោសធ​.​.​.​)​ ​អំពើ​ជា​របស់​នៃ​មនុស្ស​ ​ដែល​កន្លង​ហួសទៅហើយ​ ​ជា​អំពើ​គេ​កែ​បាន​ដោយ​ក្រ​ ​សម្រួល​វិញ​បាន​ដោយ​ក្រ​ ​ខ្ញុំ​មិន​អាច​នឹង​ដោះ​អ្នក​បានទេ​ ​នែ​សេន​កៈ​ ​អ្នក​ចូរ​ដឹង​ចុះ​។​
 [​២៤៥​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​របស់​យើង​នេះ​ ​អ្នក​ឃើញ​ភ័យ​ធំ​នុ៎ះ​ ​(​ស្រាប់ហើយ​)​ ​ម្នាល​អាចារ្យ​សេន​កៈ​ ​ឥឡូវនេះ​ ​អញ​សួរ​ ​តើ​អ្នក​សំគាល់​របស់​ដែល​គួរ​ធ្វើ​ដូ​ចមេ្ត​ចក្នុ​ងរឿ​ងនេះ​។​
 [​២៤៦​]​ ​(​អាចារ្យ​សេន​កៈ​.​.​.​)​ ​ពួក​យើង​គួរ​ដុតភ្លើង​ត្រង់​ទ្វារ​ ​ឬ​កាន់​កាំបិត​សម្លាប់​គ្នានឹងគ្នា​ ​យើង​នឹង​លះបង់​ជីវិត​យ៉ាង​ឆាប់​ ​កុំ​ឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួក​យើង​ឲ្យ​លំបាក​អស់​កាលយូរ​ឡើយ​។​
 [​២៤៧​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​របស់​យើង​នេះ​ ​អ្នក​ឃើញ​ភ័យ​ធំ​នុ៎ះ​ ​(​ស្រាប់ហើយ​)​ ​ម្នាល​អាចារ្យ​បុ​ក្កុ​សៈ​ ​ឥឡូវនេះ​អញ​សួរ​ ​តើ​អ្នក​សំគាល់​របស់​ដែល​គួរ​ធ្វើ​ដូ​ចមេ្ត​ចក្នុ​ងរឿ​ងនេះ​។​
 ​[​២៤៨​]​ ​(​អាចារ្យ​បុ​ក្កុ​សៈ​.​.​.​)​ ​ពួក​យើង​គួរ​ស៊ី​ថ្នាំពិស​ឲ្យ​ស្លាប់​ ​នឹង​លះបង់​ជីវិត​យ៉ាង​ឆាប់​ ​កុំ​ឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួក​យើង​ ​ឲ្យ​លំបាក​អស់​កាលយូរ​ឡើយ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636873429816265234
ទៅកាន់ទំព័រ៖