ព្រះត្រៃបិដក ភាគ ៦២

 ​[​២៤៩​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​របស់​យើង​នេះ​ ​អ្នក​ឃើញ​ភ័យ​ធំ​នុ៎ះ​ ​(​ស្រាប់ហើយ​)​ ​ម្នាល​អាចារ្យ​កា​មិន្ទៈ​ ​ឥឡូវនេះ​អញ​សួរ​ ​តើ​អ្នក​សំគាល់​របស់​ដែល​គួរ​ធ្វើ​ដូ​ចមេ្ត​ចក្នុ​ងរឿ​ងនេះ​។​
 ​[​២៥០​]​ ​(​អាចារ្យ​កា​មិន្ទៈ​.​.​.​)​ ​ពួក​យើង​គប្បី​យក​ខ្សែចង​ឲ្យ​ស្លាប់​ ​ឬ​លោត​ចុះទៅ​ក្នុង​អណ្តូង​ ​(​ឲ្យ​ស្លាប់​)​ ​កុំ​ឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួក​យើង​ឲ្យ​លំបាក​អស់​កាលយូរ​ឡើយ​។​
 [​២៥១​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​អ្នក​ចូរ​ស្តាប់​ពាក្យ​របស់​យើង​នេះ​ ​អ្នក​ឃើញ​ភ័យ​ធំ​នុ៎ះ​ ​(​ស្រាប់ហើយ​)​ ​ម្នាល​អាចារ្យ​ទេ​វិន្ទៈ​ ​ឥឡូវនេះ​អញ​សួរ​ ​តើ​អ្នក​សំគាល់​របស់​ដែល​គួរ​ធ្វើ​ដូ​ចមេ្តច​ ​ក្នុង​រឿង​នេះ​។​
 [​២៥២​]​ ​(​អាចារ្យ​ទេ​វិន្ទៈ​.​.​.​)​ ​ពួក​យើង​ ​(​បិ​ទទា្វរ​)​ ​ដុតភ្លើង​ ​ហើយ​កាន់​កាំបិត​សម្លាប់​គ្នា​ងនឹង​គ្នា​ ​យើង​នឹង​លះបង់​ជីវិត​យ៉ាង​ឆាប់​ ​(​បើ​)​ ​មហោសធ​មិន​អាច​នឹង​ដោះ​ពួក​យើង​ឲ្យ​រួច​ដោយ​ងាយ​ទេ​។​
 ​[​២៥៣​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​បុគ្គល​ស្វែងរក​ខ្លឹម​នៃ​ដើមចេក​ ​រមែង​មិនបាន​យ៉ាងណាមិញ​ ​យើង​សែ្វ​ងរ​ក​ ​(​ឧបាយ​ជា​គ្រឿង​រួចចាក​ទុក្ខ​)​ ​ក៏​មិនបាន​ប្រស្នា​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​ស្វែងរក​ខ្លឹម​នៃ​ដើម​រកា​ ​រមែង​មិនបាន​ ​យ៉ាងណាមិញ​ ​យើង​ស្វែងរក​ ​ក៏​មិនបាន​ប្រស្នា​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636873430115112327
ទៅកាន់ទំព័រ៖