ព្រះត្រៃបិដក ភាគ ៦២

​អ្នកជនបទ​មក​ប្រជុំ​គ្នា​ ​ទាំង​អ្នក​និគម​ ​ក៏​មក​ប្រជុំ​គ្នា​ ​ហើយ​ចូរ​ទឹម​នូវ​យាន​ឲ្យឆាប់​ ​យើង​នឹង​ទៅ​ឲ្យ​ឱវាទ​ដល់​កូន​របស់​យើង​។​ ​
 [​២៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ឯ​ពួក​នាយ​សារថី​ ​(​បាន​នាំ​យក​)​ ​នូវ​សេះ​សិន្ធព​ទាំងឡាយ​ ​ជា​ពាហនៈ​មានសន្ទុះ​ដ៏​លឿន​ ​ដែល​ទឹម​ហើយ​ ​ចូល​មកកាន់​រាជទ្វារ​ ​(​ក្រាបបង្គំទូល​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សេះ​ទាំងឡាយ​នេះ​ ​ទូលព្រះបង្គំជាខ្ញុំ​បាន​ទឹម​រួចហើយ​។​
 [​២៧​]​ ​(​ព្រះរាជា​)​ ​ពួក​សេះ​ធា​ត់ៗ​ ​រមែង​សាបសូន្យ​ចាក​សន្ទុះ​ ​ពួក​សេះ​ស្គម​ៗ​ ​រមែង​សាបសូន្យ​ចាក​កំឡាំង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​វៀរបង់​នូវ​ពួក​សេះ​ស្គម​ ​និង​សេះ​ធាត់​ចេញ​ ​ហើយ​ទឹម​តែ​ពួក​សេះ​ដែល​ប្រកប​ ​(​ដោយ​វ័យ​ ​សម្បុរ​ ​សន្ទុះ​ ​កំឡាំង​)​ ​វិញ​។​
 [​២៨​]​ ​លំដាប់នោះ​ ​ព្រះរាជា​ទ្រង់​ប្រញាប់​ប្រញាល់​ឡើង​គង់​រថ​ ​ដែល​នាយ​សារថី​ទឹម​ហើយ​ ​ទ្រង់​តា្រស់​ទៅ​នឹង​ស្រ្តី​ស្នំ​ថា​ ​នាង​ទាំងអស់គ្នា​ ​ចូរ​ទៅតាម​យើង​ចុះ​។​ ​នាង​ទាំងឡាយ​ចូរ​ប្រដាប់ដោយ​មាស​ទាំងឡាយ​ ​ហើយ​កាន់​មក​នូវ​ផ្លិត​ ​មកុដ​ ​ព្រះ​ខាន់​ ​សេ្វត​ច្ឆ​ត្រ​ ​និង​សែ្ប​កជើង​ ​រួច​ឡើងជិះ​រថ​មក​។​ ​បន្ទាប់ពី​នោះ​មក​ ​ព្រះរាជា​បាន​ឲ្យ​នាយ​សារថី​ដើរមុខ​ ​ហើយ​ទ្រង់​ស្តេច​យាង​ទៅ​ ​តេមិយ​កុមារ​នៅក្នុង​ទីណា​ ​ក៏​យាង​ទៅ​ក្នុង​ទីនោះ​យ៉ាង​ឆាប់​។​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636873389336969951
ទៅកាន់ទំព័រ៖