ព្រះត្រៃបិដក ភាគ ៦២

​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះនាង​បញ្ចាល​ចន្ទី​ទេវី​នេះ​ ​ជា​ព្រះរាជ​បុត្រី​ ​(​របស់​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​)​ ​ដែល​ព្រះអង្គ​ទ្រង់​ប្រាថ្នា​ ​សូម​ព្រះអង្គ​ធ្វើ​សេចក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ចំពោះ​ព្រះនាង​នោះ​ ​ព្រះនាង​ជា​ភរិយា​របស់​ព្រះអង្គ​ហើយ​។​
 [​២៥៩​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ម្នាល​មហោសធ​ ​អ្នក​ចូរ​ប្រញាប់​ប្រញាល់​ឡើងជិះ​ទូក​មក​ ​នៅ​ឈរ​លើ​ច្រាំង​ធ្វើអ្វី​ ​យើង​ទាំងឡាយ​រួចចាក​ទុក្ខ​ដោយ​លំបាក​ ​យើង​នឹង​ទៅ​ឥឡូវនេះ​។​
 [​២៦០​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រមហារាជ​ ​ខ្ញុំ​ព្រះអង្គ​ដែល​ជានា​យក​នៃ​សេនា​ ​លះបង់​ចោល​នូវ​អង្គ​នៃ​សេនា​ ​ហើយ​ដោះ​យក​តែខ្លួន​ ​នេះ​មិនមែន​ជា​ទំនៀម​ទេ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ប្រសើរ​លើ​រថ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ដឹកនាំ​នូវ​អង្គ​នៃ​សេនា​ដែល​ព្រះអង្គ​បោះបង់ចោល​ក្នុង​រាជនិវេសន៍​ ​និង​របស់​ដែល​ព្រះបាទ​ព្រហ្មទត្ត​ថ្វាយ​ហើយ​។​
 [​២៦១​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ម្នាល​បណ្ឌិត​ ​អ្នកឯង​ជា​អ្នកមាន​សេនា​តិច​ ​នឹង​សង្កត់សង្កិន​ទប់ទល់​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​ដែល​មាន​សេនា​ច្រើន​ដូ​ចមេ្ត​ចបា​ន​ ​អ្នកឯង​ជា​អ្នកមាន​កម្លាំង​ខ្សោយ​ ​មុខ​ជា​លំបាក​ដោយ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ដែល​មាន​កម្លាំង​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636873431071567033
ទៅកាន់ទំព័រ៖