ព្រះត្រៃបិដក ភាគ ៦២

​បើ​ព្រះអង្គ​កាត់​ដៃ​ ​និង​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​កាត់​ ​(​នូវ​ដៃ​ ​និង​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​)​ ​របស់​ព្រះរាជបុត្រ​ ​និង​ព្រះមហេសី​របស់​ព្រះអង្គ​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​ដោត​ខ្ញុំ​ដោយ​ឈើ​អណ្តោត​ ​ហើយ​ចំអិន​ ​ដូច​គេ​ចំអិន​សាច់​ដែល​គួរ​ចំអិន​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ប្រើឲ្យ​គេ​ដោត​ព្រះរាជបុត្រ​ឈ្មោះ​បញ្ចាល​ចន្ទៈ​ ​(​ដោយ​ឈើ​អណ្តោត​)​ ​ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​ដោត​ខ្ញុំ​ដោយ​ឈើ​អណ្តោត​ ​ហើយ​ចំអិន​ ​ដូច​គេ​ចំអិន​សាច់​ដែល​គួរ​ចំអិន​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ប្រើឲ្យ​គេ​ដោត​ព្រះរាជធីតា​ ​ឈ្មោះ​បញ្ចាល​ចន្ទី​ ​(​ដោយ​ឈើ​អណ្តាត​)​ ​ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​ដោត​ខ្ញុំ​នឹង​ឈើ​អណ្តោត​ ​ហើយ​ចំអិន​ ​ដូច​គេ​ចំអិន​សាច់​ដែល​គួរ​ចំអិន​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ប្រើឲ្យ​គេ​ដោត​អគ្គមហេសី​ឈ្មោះ​នន្ទា​ទេវី​ ​(​ដោយ​ឈើ​អណ្តោត​)​ ​ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​ដោត​ខ្ញុំ​នឹង​ឈើ​អណ្តោត​ ​ហើយ​ចំអិន​ ​ដូច​គេ​ចំអិន​សាច់​ដែល​គួរ​ចំអិន​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ប្រើឲ្យ​គេ​ដោត​ព្រះរាជបុត្រ​ ​និង​ព្រះមហេសី​របស់​ព្រះអង្គ​ ​(​ដោយ​ឈើ​អណ្តោត​)​ ​ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​ចាក់ដោត​ខ្ញុំ​ ​ដោយ​លំពែង​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ដោត​ព្រះរាជបុត្រ​ ​ឈ្មោះ​បញ្ចាល​ចន្ទៈ​ ​(​ដោយ​លំពែង​)​ ​យ៉ាងហ្នឹង​ដែរ​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636873432597614318
ទៅកាន់ទំព័រ៖