ព្រះត្រៃបិដក ភាគ ៦២

​បើ​ព្រះអង្គ​ចាក់ដោត​ខ្ញុំ​ដោយ​លំពែង​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ចាក់ដោត​ព្រះរាជធីតា​ ​ឈ្មោះ​បញ្ចាល​ចន្ទី​ ​(​ដោយ​លំពែង​)​ ​យ៉ាងនោះ​ដែរ​។​ ​បើ​ព្រះអង្គ​ចាក់ដោត​ខ្ញុំ​ ​ដោយ​លំពែង​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ចាក់ដោត​អគ្គមហេសី​ ​ឈ្មោះ​នន្ទា​ទេវី​ ​(​ដោយ​លំពែង​)​ ​យ៉ាងនោះ​ដែរ​។​ ​បើ​ព្រះអង្គ​ចាក់ដោត​ខ្ញុំ​ដោយ​លំពែង​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​ចាក់ដោត​ព្រះរាជបុត្រ​ ​និង​ព្រះមហេសី​របស់​ព្រះអង្គ​ ​(​ដោយ​លំពែង​)​ ​យ៉ាងនោះ​ដែរ​។​ ​យើង​ទាំងពីរ​នាក់​ ​គឺ​ស្តេច​វិទេហៈ​ ​និង​ទូលព្រះបង្គំជាខ្ញុំ​ ​ប្រឹក្សា​គ្នា​រួចស្រេច​ក្នុង​ទីស្ងាត់​យ៉ាងនេះ​ហើយ​ ​ខែលស្បែក​មាន​ទម្ងន់​ ​១០០​ ​បលៈ​ ​ដែល​ជាង​ស្បែក​ឲ្យ​សម្រេច​ហើយដោយ​សស្រ្តា​របស់​ជាង​ស្បែក​ ​រមែង​ជួយការ​ពារ​ខ្លួន​ ​ដើម្បី​ទប់​រង​នូវ​កូនសរ​ទាំងឡាយ​យ៉ាងណា​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ជា​អ្នកនាំ​សេចក្តី​សុខ​មក​ ​ជួយ​បន្ទោបង់​សេចក្តី​ទុក្ខ​នៃ​ព្រះបាទ​វិទេហៈ​ដ៏​មានយស​ ​តែង​ទប់​រង​នូវ​កូនសរ​ ​គឺ​ព្រះតម្រិះ​របស់​ព្រះអង្គ​ដោយ​ខែលស្បែក​មាន​ទម្ងន់​ ​១០០​ ​បលៈ​ ​(​សេចក្តី​គិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​ក៏​ដូច្នោះឯង​)​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636873432860019327
ទៅកាន់ទំព័រ៖